www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 4, 2026

គម្រោងដេញថ្លៃបែបពុករលួយ នៅសាលាសង្កាត់ក្រគរ ក្រុងក្រចេះ ទំនងមានការរៀបចំជាមុន ពីមន្ត្រីពាក់ព័ន្ធ?



ទំនាក់ទំនងការផ្សាយ ៖097 856 0005
ក្រចេះ÷នាព្រឹកថ្ងៃពុធទី ៣  ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅសង្កាត់ក្រគរក្រុងក្រចេះ មានរៀបចំកម្មវិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់ ជាសាធារណៈ។

គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង0,465ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់១៥០ម.ម ដោយមានតម្លៃប៉ាន់ស្មាន ២១០,៥៩៨,១៩២រៀល។

ក្រុមហ៊ុនចូលរួម ដាក់សំណើដេញថ្លៃមានតែបីក្រុមហ៊ុនតែប៉ុណ្ណោះគឺ÷
១ / ឈ្មោះអ្នកដេញថ្លៃ ឡាយ ស៊ា / ឈ្មោះក្រុមហ៊ុនសំណង់ឡាយស៊ា ដេញក្នុងតម្លៃ (២០៩,៧១៥,០០០រ)។
២ / ឈ្មោះអ្នកដេញថ្លៃ ព្រឿង ភាន / ឈ្មោះក្រុមហ៊ុនព្រឿងភាន ដេញក្នុងតម្លៃ (២១០,៥៥២,០០០រ)។
៣ / ឈ្មោះក្រុមអ្នកដេញថ្លៃ ជឿ ណារិន / ឈ្មោះក្រុមហ៊ុនជឿណារិន ដេញក្នុងតម្លៃ(២០៨,៣២០,០០០រ)។

ក្រុមហ៊ុនជឿណារិនដាក់តម្លៃដេញថ្លៃទាបជាងគេ ជាអ្នកទទួលបានគម្រោងសាងសង់។

ក្នុងពេលដេញថ្លៃ គេសង្កេតឃើញថាមានក្រុមហ៑ុនជាច្រើនបានមកចូលរួម ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងអស់នោះ បែរជានាំគ្នាមកប្រព្រឹត្តអំពើពុករលួយ ផ្ទុយទៅនឹងនីតិវិធីច្បាប់ដេញថ្លៃជាសាធារណៈទៅវិញ។ជាកស្តែងមុនម៉ោងចូលដាក់ដេញថ្លៃមានក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនជឿណារិន
ចង់បានគម្រោងនោះ បាននាំគ្នាបញ្ចុះបញ្ចូលរៀបចំសម្របសម្រួលចរចាថ្លៃទឹកតែជាថ្នូរ ដើម្បីមិនឲ្យក្រុមហ៊ុនទាំងនោះ ដាក់សំណើរប្រកួតប្រជែងដេញថ្លៃ។

គម្រោងសាងសង់ផ្លូវប៉េតុងអាមេប្រវែង0,465គីឡូម៉ែត ទទឹង៥ម៉ែត កម្ពស់១៥០ម.ម គឺមានតែក្រុមហ៊ុនចំនួន៣ប៉ុណ្ណោះចូលរួមដាក់សំណើដេញថ្លៃ។ ក្រុមហ៊ុនទាំងបីនោះ សុទ្ធតែជាក្រុមហ៊ុនដែលគេបានរៀបចំជាមុនដេញថ្លៃបង្គ្រប់កិច្ច ដោយដេញចុះថ្លៃតែបន្តិចបន្តួចបើប្រៀបធៀបនិងតម្លៃប៉ានស្មានតែប៉ុណ្ណោះ។ បើនិយាយឲ្យចំ គឺដេញថ្លៃចងមុង គប់គិតពុករលួយ ចែកផលប្រយោជន៍គ្នាស្រស់ៗតែម្តង។

ពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រងក្រចេះ បានរិះគន់ចំៗ លើលោក តូ ចាន់ណា ចៅសង្កាត់ក្រគរ និងលោកនាយកទីចាត់ការផែនការវិនិយោគខេត្ត ថាទំនងទទួលបានផលប្រយោជន៍ក្រាស់ក្រែលពីការដេញថ្លៃនេះ ទើបបណ្តោយឲ្យមានការរួមគំនិត ឃុបឃិតគ្នា រៀបចំដេញថ្លៃបែបចងមុងយ៉ាងអនាធិបតេយ្យ ប្រព្រឹត្តអំពើពុករលួយស្រស់ៗ យកលុយគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់ ដែលជាថវិការបស់ជាតិ ចែកគ្នាដាក់ក្នុងហោប៉ៅបែបនេះ។

ប្រជាពលរដ្ឋក្នុងសង្កាត់ក្រគរ សូមសំណូមពរដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ គួរមានវិធានការបន្ទាន់ពិនិត្យលើកិច្ចការរបស់នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ចៅសង្កាត់ក្រគរ  ជាពិសេសក្រុមហ៊ុនម៉ៅការឈ្មោះក្រុមហ៊ុនជឿណារិន គួរត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ ដកហូតសិទ្ធិមិនឲ្យចូលរួម ប្រគួតប្រជែងងដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នៅក្នុងទឹកដីខេត្តក្រចេះជាបន្តទៀត៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages