ទំនាក់ទំនងការផ្សាយ៖ 097 856 0005
ភ្នំពេញ÷ រឿងទំនិញចោរសៀមជាសាច់បង្កក.ជង្គង់មាន់.ជើងមាន់.ប្រហិត ។ល។ ដែលបានចូលមកស្រុកខ្មែរ..គឺមិនពិបាកទេ ? ក្នុងការទប់ស្កាត់និងបង្ក្រាប..នេះបើស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចង់ដឹង និងចង់ស្វែងរកការពិត..?! សួរតែលោក នូ ស៊ីថា ជាមេគយចល័តនឹងលោក អ៊ួន សុវណ្ណារ៉ាមេគយចល័តតំបន់១ ទៅ..? ។មន្ត្រីគយលួចខ្សឹបខ្សៀវគ្នាថា ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវរបស់លោក នូ សុីថាមេគយចល័តទូទាំងប្រទេសនេះ មន្ត្រីដដែលខាងលើក៏បានឲ្យដឹងទៀតថា លោក នូ សុីថា ពិតជាមាបុណ្យបារមីខ្ពស់ណាស់ ព្រោះថាក្រោយចូលកាន់តំណែងជាប្រធានគយចល័តទូទាំងប្រទេស ជំនួសលោក កើត សុធារ៉ា ភ្លាមលោក នូ សុីថា បានសុំពន្យាចូលនិវត្តន៍បានរហូតដល់៥ឆ្នាំឯណោះ ដើម្បីលោកមានឱកាសច្រើនប្រមូលលុយ ដែលបានចំណាយដ៏ច្រើនមហិមា ក្នុងតំណែងដ៏សំខាន់មួយនេះមកវិញ។ម៉្យាងក្រោយចូលកាន់តំណែងភ្លាមលោក នូ សុីថា ក៏បានធ្វើកំណែទម្រង់រៀបផែនការរុះរើតំណែងមេគយចល័តតាមតំបន់នានាទាំង៦ជាបន្តបន្ទាប់ ដែលករណីនេះត្រូវបានមន្ត្រីគយចល័តមួយចំនួនលើកឡើងថា ការដកអ្នកចាស់ដាក់អ្នកថ្មីជាបក្ខពួកខ្លួន គឺដើម្បីងាយស្រួលប្រមូលកញ្ចប់ពិសេសៗ ពីក្រុមហ៊ុនជាអាជីវករនាំចូល និងនាំចេញទំនិញនានាឲ្យបានច្រើនតែប៉ុណ្ណោះ។
ព្រោះការពន្យាកំណើតយ៉ាងចាក់គ្រឹ:បន្តដឹកនាំប្រកបដោយប្រសិទ្ធភាពនេះ បានធ្វើឲ្យមន្ត្រីគយដែលបានតំណែងដោយការជឿជាក់លើបន្តុំរបស់មេ..ដូចជាលោក នូ ស៊ីថា មេគយចល័ត នោះពិតជាមានឱកាសសម្លឹងមើលឃើញទិចនិច្ចរកផលលាភ..ដោយមិនស្របច្បាប់ នៃបរិបទរាល់ថ្ងៃនេះ ដោយមិនកោតខ្លាចញញើតនិងសំណាញ់ច្បាប់នោះឡើយក្នុងការប្រព្រឹត្តខុស..?! ។
ជាការពិតការហូរចូលទំនិញខូចគុណភាព ហួសដឺឡេ ពីប្រទេសចោរសៀមឈ្លានពាន មកក្នុងទឹកដីស្រុកខ្មែរ វាមិនខុសអ្វីនិងតំណែងអ្នកបង្ក្រាបហួស " ដឺឡេពន្យាកំណើតក្នុងការដឹកនាំនោះទេ "..? ដូចនេះជាវិធានការក្តៅ មេៗកម្រិតថ្នាក់ដឹកនាំជាតិ គម្បីសម្លឹងមើលបុគ្គលមានតួនាទីគឺមេគយចល័តលោក នូ សុីថា ត្រូវស្មើភាពគ្នាចំពោះមុខច្បាប់ក្នុងការដល់អាយុចូលនិវត្តន៍..?។
ក្រៅពីនោះក៏មានការលើកឡើងថា ឈ្មោះ នូ សុីថា នេះគឺជាឈ្មោះទិញ មិនមែនឈ្មោះពីកំណើតរបស់លោកប្រធានគយចល័តរូបនេះឡើយ ដែលមន្ត្រីគយភាគច្រើនសុទ្ធតែបានដឹង។
ក្រុមមន្ត្រីគយរងចាំមើលថាតើ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល មានវិធានបែបណាទៅលើលោក នូ សុីថា មេគយចល័តទូទាំងប្រទេសនឹងលោក អ៊ួន សវណ្ណារ៉ាមេគយចល័តតំបន់១ នេៈ...?។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អង្គភាពគេហទំព័រសម្លេងរាជសីហ៍ យើងរងចាំការបកស្រាយពីលោក នូ សុីថានឹងលោកអ៊ួន សុវណ្ណារ៉ាមេគយចល័តតំបន់១ រាល់ម៉ោងធ្វើការ៕







No comments:
Post a Comment