www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 4, 2026

ផ្អើលអន្តរជាតិ! កាសែត CBS របស់អាម៉េរិកបកអាក្រា.តថៃចំៗថាជាអ្នកនៅពីក្រោយក្រុមចោរដែលលួ.ចវត្ថុបុរាណខ្មែរ



ខណៈដែលថៃកំពុងព្យាយាមស្ដារមុខមាត់លើឆាកអន្តរជាតិ និងបិទបាំងរឿងអាស្រូ.វផ្ទៃក្នុងជាច្រើន សារព័ត៌មានដ៏ល្បីរបស់អាម៉េរិក CBS បានទៅជីកកាយនិងលាតត្រដាងការពិត បំបា.ក់មុខថៃសារជាថ្មី ដោយបើកបង្ហាញខ្ទិចគ្មានសល់ពីខ្សែចង្វាក់ឧក្រិដ្ឋកម្មលាក់កំបាំង ដែលមានប្រទេសថៃជាបង្អែកយុទ្ធសាស្ត្រដ៏ធំ ក្នុងការលួ.ចវត្ថុបុរាណខ្មែរយកទៅលក់ចែកចាយនៅលើទីផ្សារងងឹត និងសារមន្ទីរល្បីៗនៅទូទាំងពិភពលោក។

យោងតាមរបាយការណ៍ស៊ីជម្រៅរបស់ CBS នៅក្នុងកម្មវិធីស៊ើបអង្កេតដ៏ល្បីល្បាញ "60 Minutes" កាលពីចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះបានលាតត្រដាងថា ដែនដីនៃប្រទេសថៃ គឺជាបេះដូង និងជាកន្លែងលាងស្អាតវត្ថុបុរាណខុសច្បាប់ របស់បណ្តាញចោរជួញដូរខ្នាតអន្តរជាតិ ដឹកនាំដោយមេខ្លោងជនជាតិអង់គ្លេសឈ្មោះ Douglas Latchford។ ក្រុមឧក្រិដ្ឋជនទាំងនេះបានធ្វើការទំនាក់ទំនង និងបញ្ជាឱ្យមានការលួចទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា ចេញពីទីតាំងសក្ការបូជានានាទូទាំងប្រទេស រួចរត់ពន្ធកាត់ព្រំដែនយកទៅរក្សាទុកនៅក្នុងទីក្រុងបាងកក។ បន្ទាប់មក ពួកគេបានប្រើប្រាស់ល្បិចកលក្នុង can បង្កើតឯកសារប្រវត្តិ និងលិខិតស្នាមផ្លូវការក្លែងក្លាយ ដើម្បីធ្វើឱ្យវត្ថុសិល្បៈលួចប្លន់ទាំងនោះ ក្លាយជាទំនិញស្របច្បាប់ មុននឹងលបលក់បន្តទៅឱ្យបណ្តាសារមន្ទីរអន្តរជាតិ និងក្រុមមហាសេដ្ឋីអន្តរជាតិល្បីៗលើពិភពលោក។





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages