www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 2, 2026

ត្រាំ៖ អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក



ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបោះពាក្យវាយប្រហារអ៊ីរ៉ង់ និងអួតខ្លួនជាអ្នកមានប្រៀបក្នុងការចរចា ដោយពេលនេះ លោកបញ្ជាក់ថា៖ «អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក» ដែលន័យនេះលោកចង់សំដៅទៅលើ ការឯកភាពរបស់ទីក្រុងតេហេរ៉ង់ លើលក្ខខណ្ឌចរចា។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខសេតវិមាន ត្រូវបានសួរថាតើ លោកគិតថា សង្គ្រាមអ៊ីរ៉ង់ អាចក្លាយជា «សង្គ្រាមគ្មានថ្ងៃបញ្ចប់» ដែលលោកធ្លាប់ប្តេជ្ញាថា នឹងចៀសឲ្យផុតដែរទេ?

លោកត្រាំ ឆ្លើយតបថា៖ «អ៊ីរ៉ង់ យល់ព្រមលើស្ទើរតែគ្រប់យ៉ាង ដែលយើងត្រូវការ ក្នុងការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ រវាងប្រទេសទាំងពីរ។ អាមេរិក បានវាយកម្ទេចផ្នែកយោធារបស់ពួកគេ បើទោះបីជាទីក្រុងតេហេរ៉ង់ នៅសល់មីស៊ីលខ្លះៗ ក៏ដោយ។ យើងកំពុងចរចា ហើយយើងនឹងចាំមើលថាតើ មានអ្វីកើតឡើង»៕

ប្រភព៖ CNBC

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages