កាសែត Bangkok Post បានដកស្រង់សម្តីលោក Wan Muhamad Noor Matha ជាទីប្រឹក្សានយោបាយនាយករដ្ឋមន្ត្រីថៃ ដែលបញ្ជាក់ពីវិមានរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ថា ជំនួបសំខាន់មួយ នឹងរៀបចំឡើងតាមពេលវេលា ដែលបានកំណត់ ហើយបើការចរចាទទួលបានលទ្ធផលផ្លែផ្កា ថៃនិងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ហើយទម្លាយសេចក្តីថ្លែងការណ៍នោះ ជាសាធារណៈតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនទាន់ប្រាប់ ថ្ងៃណាឲ្យប្រាកដនោះទេ ហើយក៏មិនទម្លាយដែរថាតើ មន្ត្រីរូបណាខ្លះ ដែលនឹងទៅចូលរួមក្នុងជំនួបនេះ៕
ប្រភព៖ Bangkok Post

No comments:
Post a Comment