www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, June 12, 2026

ប្រទេសថៃ ជាមជ្ឈមណ្ឌលគ្រឿ.ង.ញៀ.ន និង Scam ធំបំផុតនៅក្នុងតំបន់អាសុី ក្រោយចាប់បានគ្រឿ.ងញៀ..ន ៥០. តោន..!

 


បាងកក÷ បែកធ្លា.យការពិតច្បាស់ក្រឡែតហើយ! ថៃ គឺជាមជ្ឈមណ្ឌលចែកចាយគ្រឿ.ង.ញៀ.ន និងបណ្ដាញឧ.ក្រិ.ដ្ឋ.ក.ម្មអនឡាញចិន ដ៏ធំនៅអាស៊ី! ជាការពិតណាស់ថា ប្រទេសថៃ កន្លងមកតែងតែព្យាយាមទម្លាក់កំហុស និងចោទប្រកាន់មកលើប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ថាជាទីតាំងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងគ្រឿ.ង.ញៀ.ន។ ប៉ុន្តែនៅពេលនេះ ភស្តុតាងជាក់ស្ដែងបានបង្ហាញថា ប្រទេសថៃ ខ្លួនឯងទៅវិញទេ គឺជាសំបុក និងជាមជ្ឈមណ្ឌលផ្ទុក ព្រមទាំងចែកចាយគ្រឿ.ង.ញៀ.ន រួមទាំងបណ្ដាញឆបោក Online Scam ដ៏ធំសម្បើមប្រចាំតំបន់។

ការលាតត្រដាងដ៏រ.ន្ធ.ត់នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦  នៅឯឃ្លាំងស្តុកសារធាតុគីមី លេខ២០ ក្នុងខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋថៃ និងស្ថាប័នព័ត៌មានធំៗ ដូចជា MGR Online ជាដើម។ នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆានវីរ៉ាគុល បានទម្លាយពីលទ្ធផលនៃប្រតិបត្តិការបង្រ្កាបបណ្ដាញគ្រឿ.ង.ញៀ.នឆ្លងដែនដ៏ធំមួយ ឈ្មោះថា បណ្ដាញ «នូ ឆិន» (Nu Chen) រួមផ្សំជាមួយបណ្ដាញឧក្រិដ្ឋជនចិន ផ្សេងទៀត។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានទៅដល់ការឆ្មក់ឆែកឆេរក្រុមហ៊ុនចំនួន ៣ ក្នុងតំបន់គោលដៅចំនួន ១០ កន្លែង កាត់ខេត្ត-ក្រុងធំៗចំនួន ៤ របស់ថៃ រួមមាន៖ ទីក្រុងបាងកក (Bangkok), ខេត្តសមុទ្រប្រាកាន (Samut Prakan), ខេត្តរ៉ាក់យ៉ង (Rayong), និងខេត្តណុនថាបូរី (Nonthaburi)។ ជាលទ្ធផល អាជ្ញាធរបានដកហូតសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿ.ង.ញៀ.នបានរហូតដល់ទៅ ៥ ប្រភេទ គិតជាទម្ងន់សរុបដល់ទៅ ៥០ តោន ដែលរួមមាន៖ សារធាតុអាសេតូន (Acetone) ចំនួន ៩,១០៥ គីឡូក្រាម, អាស៊ីតអ៊ីដ្រូក្លរិច (Hydrochloric Acid) ២២៥ គីឡូក្រាម, អាស៊ីតអាសេទិច (Acetic Acid) ១០,១៧០ គីឡូក្រាម, អាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) ៤,៥០០ គីឡូក្រាម, និង ឌីអុកទីល ផថាលេត (Dioctyl Phthalate) ចំនួន ២៦,០០០ គីឡូក្រាម។

សារធាតុគីមីទាំង ៥០ តោននេះ ប្រសិនបើដឹកជញ្ជូនទៅដល់រោងចក្រផលិតនៅក្នុងតំបន់ត្រីកោណមាស ខេត្តឈៀងរ៉ាយ គឺវាអាចយកទៅកែច្នៃផលិតជាថ្នាំញៀនប្រភេទយ៉ាបា (Yaba) បានរហូតដល់ទៅ ១,១០០ លានគ្រាប់ (ដែលស្មើនឹងចំនួនថ្នាំញៀ.នដែលថៃ បង្ក្រាបបានពេញមួយឆ្នាំ) ឬ អាចផលិតជាម៉ាទឹកកក (Ice) បានរហូតដល់ ២១ តោន (ស្មើនឹង ២១,០០០ គីឡូក្រាម)។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ បណ្ដាញរោងចក្រគីមីទាំងនេះ ត្រូវបានរកឃើញថាមានការផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួតទៅនឹងក្រុមឧ.ក្រិ.ដ្ឋ.ជនផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពខុសច្បាប់នៅក្នុងប្រទេសថៃ តាមរយៈការលួចយកសារធាតុគីមីទៅផលិតជាសារធាតុ អេតូមីដេត (Etomidate) ដើម្បីលាយធ្វើជាទឹកបារីអេឡិចត្រូនិក ឬ Vape សម្រាប់បម្រើឲ្យបណ្ដាញសេដ្ឋកិច្ចងងឹត។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានលាតត្រដាងយ៉ាងច្បាស់ថា ប្រទេសថៃ មិនត្រឹមតែជាច្រកឆ្លងកាត់នោះទេ ប៉ុន្តែជា «មជ្ឈមណ្ឌលមេ» ទាំងខាងផ្គត់ផ្គង់សារធាតុគីមីផលិតគ្រឿ.ង.ញៀ.ន និងជាជម្រកសុខសាន្តរបស់ក្រុមឧក្រិដ្ឋជនចិន ដែលជាមេខ្លោងនៅពីក្រោយការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) វិវឌ្ឍខ្លួនយ៉ាងទំនើបក្នុងតំបន់អាស៊ី ផ្ទុយស្រឡះពីអ្វីដែលមន្ត្រីថៃធ្លាប់បានលាបពណ៌ និងចោទប្រកាន់មកលើប្រទេសជិតខាងកន្លងមកទាំងស្រុង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages