www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, June 23, 2026

មន្ត្រីគយចល័តតំបន់២ស្នាក់ការក្នុងស្រុកកណ្តាលស្ទឹង មិនខ្វលពីពន្ធជាតិ ដាក់កុងត្រូលចាំត្រួតពិនិត្យឯកសារផ្ទៀងផ្ទាត់ទំនិញ ឬចាំតែទទួលលុយបាយទឹក?



ទំនាក់ទំនងការផ្សាយ៖017 678 187
ស្នាក់ការគយចល័តតំបន់២មួយកន្លែងប្រចាំនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ទាំងថ្ងៃទាំងយប់ ចាំតែទទួលលុយថ្លៃបាយទឹក និងទទួលទូរស័ព្ទពីក្រុមអាជីវកររកសុីដឹកជញ្ជូនទំនិញ ដើម្បីកត់ស្លាកលេខរថយន្ត ប្រភេទរថយន្ត ប្រភេទទំនិញ ដែលក្រុមឈ្មួញតូចធំ ធ្វើសកម្មភាពដឹកជញ្ជូនពីព្រំដែនប្រទេសវៀតណាមចូលពីតាមច្រកទ្វារព្រំដែននានា មកក្រុងភ្នំពេញ ដោយមិនខ្វល់ពីវិធានការមុតស្រួចរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានណែនាំឲ្យធ្វើការបង្ការ និងបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទនោះឡើយ។

បើតាមការឲ្យដឹងពីក្រុមអាជីវកររកសុីដឹកទំនិញឆ្លងដែនតាមផ្លូវជាតិលេខ២ឲ្យដឹងថាពួកគាត់ត្រូវរាយការណ៍ជាមុនតាមទូរស័ព្ទទៅមន្ត្រីគយចល័តតំបន់២ ប្រចាំការនៅស្នាក់ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ដើម្បីសុំបើកផ្លូវ ឬត្រូវចូលទៅបង់លុយយថ្លៃបាយទឹកតិចច្រើនទៅតាមប្រភេទទំនិញ ឬរថយន្តតូចធំដែលមន្ត្រីគយបានកំណត់ ដោយមិនអាចកុហក់ ឬគេចវេសឡើយ។ ដោយឡែកសម្រាប់ក្រុមហ៊ុនធំៗដែលមានអំណាចខាងម៉ៅការដឹកទំនិញឆ្លងដែនចូលកម្ពុជាវិញ គេមិនបង់លុយផ្ទាល់ដៃទេ ដោយគេរាយការណ៍កត់ធ្វើបញ្ជីសរុប សម្រាប់ទូទាត់ជាប្រចាំសប្តាហ៍ ឬប្រចាំខែ។

មួយថ្ងៃៗគេឃើញក្រុមអាជីវករដឹកទំនិញឈប់រថយន្ត បន្តកន្ទុយគ្នាចូលទៅបង់លុយថ្លៃបាយទឹកជាហូរហែឥតដាច់នៅស្នាក់ការគយចល័តតំបន់២ក្នុងស្រុកកណ្តាលស្ទឹង។ បើតាមការឲ្យដឹងពីក្រុមអាជីវករ ថ្លៃបាយទឹករបស់លោកមន្ត្រីគយចល័តស្នាក់ការខាងលើនេះសម្រាប់រថយន្តសាំងយ៉ុង ឬរថយន្តតួរីស្តគឺតម្លៃចាប់ពី៧មុឺនទៅ១៥ឬ ២០មុឺនរៀល។ រីឯរថយន្តធំៗ តម្លៃចាប់ពី៣០មុឺនដល់៦០មុឺនរៀល ដោយគិតតាមប្រភេទទំនិញ។ បើជាទំនិញពិសេសហាមឃាត់ ឬគ្រឿងអេឡិចត្រូនិក។ល។ ថ្លៃបាយទឹកលោកមន្ត្រីគយ នឹងកើនឡើងកាន់តែខ្ពស់ថែមទៀតទៅតាមការចរចាជាក់ស្តែង។

គួរបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ មន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្រ្កាបទំនិញគេចពន្ធ បានចុះទៅត្រួតពិនិត្យអនុលោមភាពទំនិញនៅក្នុងឃ្លាំងចំនួន៣ នៅច្រកទ្វារព្រំដែនភ្នំឌិន ដោយរកឃើញទំនិញហាមឃាត់នាំចូល ទំនិញគេចពន្ធជាច្រើនប្រភេទ និងប្រេងកែច្នៃក្លែងក្លាយជាង២០០ធុង។ ហើយនៅដើមខែមិថុនា​នេះដែរ ទំនិញចម្រុះជាង១០តោនបង់ពន្ធមិនគ្រប់ និងសាច់បង្កកជាង៣តោន ត្រូវបានរកឃើញដោយគណៈបញ្ជាការឯកភាពស្រុកអង្គបុរី ថាបាននាំចូលដោយខុសច្បាប់តាមច្រកព្រំដែនបាក់ដៃ។

ក្រុមអាជីកររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ២លើកឡើងថា ដរាបណាមេគយចល័តតំបន់២នៅតែចិញ្ចឹមចិត្ត ប្រើគោលការ​ណ៍ "ច្រវ៉ាចញ្ចឹមឆ្តោ" នោះថវិកាចំណូលជាតិច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបាត់បង់ធ្លុះធ្លាយចូលលើហោប៉ៅមន្ត្រីគយធ្វើមានបានផ្ទាល់ខ្លួន ក្រោមហេតុផលថ្លៃបាយទឹកគ្មានវិក័យបត្រពន្ធគយត្រឹមត្រូវនេះឯង។

ករណីខាងលើនេះ មិនអាចសុំការបកស្រាយពីលោកប្រធានគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ២ក្នុងស្រុកណ្តាលស្ទឹងបានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនាក់ទំនង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages