លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី លោកវីរៈសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច,លោក ហុី រត្នន៍ ក្រឡាបញ្ជី បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដោយសង្ស័យថា មាននាំចូលទំនិញបង្កកមកពីប្រទេសថៃ។ នេះបើតាមប្រភពពីអាជ្ញាធរខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃទី១៣ម៨ថិនាឆ្នាំ២០២៦នេះ ។
ប្រភពបន្តថា ចំពោះការត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះ មិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែយើងបានរកឃើញផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ។
ចំពោះឃ្លាំងទំនិញដែលបានរកឃើញផលិតថៃ ជាច្រើនមុខខាងលើនេះ ត្រូវបាន លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ បិទឃ្លុំឃ្លាំងទាំង២ទីតាំង ជាបណ្ដោះអាសន្ន ដែលសង្ស័យពាក់ព័ន្ធករណី នាំចូល និង ស្តុកទុក ចរាចរណ៍ និងចែកចាយ ផលិតផលដែលមានប្រភពពីប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ៕














No comments:
Post a Comment