www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, June 23, 2026

សង់សំណង់រឹងប៉ុនដំរីចូលច្រាំងទន្លេ កាសែតចេញផ្សាយជុំទិស ទើបដឹងថាជាសំណង់គ្មានច្បាប់អនុញ្ញាត



កណ្តាល÷ក្រោយពីកាសែតចេញផ្សាយជុំទិស ករណីសាងសង់សំណង់ចូលទៅក្នុងទន្លេមេគង្គ គ្មានច្បាប់អនុញ្ញាតរបស់បុគ្គលឈ្មោះ ផាន់ ផេង ដែលបានសាងសង់រាប់ខែមកហើយ ស្ថិតនៅក្នុងភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល អាជ្ញាធរស្រុកបញ្ជាក់ថា សំណង់ផ្ទះលំហែរនេះ គ្មានច្បាប់អនុញ្ញាតិសាងសង់ទេ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៦ កន្លងទៅនេះ  ក្រុមកាងារនៃរដ្ឋបាល ស្រុកមុខកំពូល ដឹកនាំដោយលោកហុង គីរី អភិបាលរងស្រុក បានចុះពិនិត្យសំណង់ផ្ទះលំហែរ មួយកន្លែង របស់បុគ្គល ឈ្មោះ ផាន់ ផេង ស្ថិតនៅភូមិព្រែកបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមជម្រាបថា ​ក្រោយពីបានចុះដល់ទីតាំងផ្ទាល់ ក្រុមកាងារនៃរដ្ឋបាលស្រុកមុខ កំពូល បានពិនិត្យឃើញថា៖ សំណង់ផ្ទះលំហែរ របស់ឈ្មោះ ផាន់ ផេង  ពុំមានច្បាប់អនុញ្ញាតិ បានសាងសង់សំណង់រ៉ឹង លយចូលចំណីទន្លេ ប្រវែង៤២ម៉ែត្រ  (គិតពីប្រវែងក្នុងបណ្ណកម្មសិទ្ធ) ប៉ុន្តែពុំទាន់មានការសាងសង់ បន្តទៀតឡើយ។ បន្ទាប់ពីក្រុមកាងារ បានចុះមកពិនិត្យ និងធ្វើកំណត់ហេតុ ណែនាំកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ទាក់ទិននិងករណីខាងលើនេះ អាជ្ញាធរបានតម្រូវម្ចាស់សំណង់ សាងសង់ផ្ទះលំហែរលយចូលចំណីទន្លេ ត្រូវអនុវត្តន៍ដូចជា ១/ត្រូវស្នើរសុំច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធ។ ២/ត្រូវរុះរើសំណង់ ដែលសាងសង់លយចូលក្នុងចំណីទន្លេ ចេញឱ្យអស់ ដោយទុក រយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៦នេះតទៅ។

សូមជម្រាបថា គិតចាប់ពីថ្ងៃ១៣ខែមិថុនាឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦នេះ មានរយះពេលលើសមួយសប្តាហ៍ហើយ គេមិនដឹងថាម្ចាស់សំណង់ផ្ទះលំហែរខាងលើនេះ បានទៅសុំច្បាប់ ឬបានរុះរើសំណង់ ដែលសាងសង់លយចូលចំណីទន្លេ នៅឡើយនោះទេ?៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages