www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, June 23, 2026

មិនធ្លាប់មានទេ! សភាអាមេរិក អនុម័តសេចក្តីសម្រេច បញ្ឈប់លោក ត្រាំ លែងឲ្យធ្វើសង្គ្រាមលើ អ៊ីរ៉ង់



ជាការទះកំផ្លៀងលោក ដូណាល់ ត្រាំ! ព្រឹទ្ធសភាអាមេរិក ទីបំផុត បានអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមហើយ ដោយបង្គាប់ឲ្យប្រធានាធិបតីរូបនេះ បញ្ឈប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ឬត្រូវសុំការអនុញ្ញាតពីសភាជាតិជាមុនសិន សឹមធ្វើប្រតិបត្តិការ។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ វិធានការនេះត្រូវបានអនុម័ត ក្រោយការបោះឆ្នោត ៥០ទល់នឹង៤៨ ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលគឺថា សមាជិកព្រឹទ្ធសភា ខាងគណបក្សសាធារណរដ្ឋចំនួន៤រូប ដូចជាលោក Rand Paul, លោកស្រី Lisa Murkowski, លោកស្រី Susan Collins និងលោក Bill Cassidy បានចូលដៃជាមួយគណបក្សប្រជាធិបតេយ្យ គាំទ្រវិធានការនេះ។

ការបោះឆ្នោតនេះ កើតឡើង ក្រោយពេលរដ្ឋសភាអាមេរិក កាលពីដើមខែនេះ ក៏អនុម័តសេចក្តីសម្រេចចិត្តមួយដែរ ស្តីពីអំណាចសង្គ្រាម ដើម្បីបង្ខំឲ្យលោក ត្រាំ បញ្ឈប់ និងកម្រិតរាល់សកម្មភាពយោធា របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ដូច្នេះ នេះជាលើកទីមួយហើយ ចាប់តាំងពីច្បាប់ស្តីពីអំណាចសង្គ្រាមឆ្នាំ១៩៧៣ ចូលជាធរមានមក ដែលសភាទាំងពីរថ្នាក់ រួមគ្នាអនុម័តសេចក្តីសម្រេច បង្គាប់ឲ្យប្រធានាធិបតី បញ្ឈប់សកម្មភាពយោធា។

យ៉ាងណា វិធានការនេះ មិនត្រូវបានបញ្ជូនទៅសេតវិមាន ដើម្បីឲ្យលោក ត្រាំ ចុះហត្ថលេខានោះទេ ហើយក៏មិនមានឥទ្ធិពលបង្ខំផ្នែកច្បាប់ដែរ៕

ប្រភព៖ BBC




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages