ទំនាក់ទំនងការផ្សាយ៖ 017 678 187
ស្វាយរៀង៖ តាមរបាយការណ៍ពីច្រកបានឲ្យដឹងថា រថយន្តធំៗដឹកទំនិញគេចពន្ធពីវៀតណាមចូលមកខ្មែរតាមច្រកទ្វេភាគីសំរោង បានបំផ្លាញផ្លូវនៅក្នុងមូលដ្ឋាន។ ទាំងទំនិញនាំចេញនិងទំនិញនាំចូលមេគយច្រក ហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ទេ..?។ក្រុម ឈ្មួញវៀតណាមតូច ធំ សម្រុក ដឹកជញ្ជូនទំនិញ ដឹកលេីស ទម្ងន់ ធ្វេី ឲ្យ រង ផលប៉ះពាល់ខូច ផ្លូវ ក្នុងស្រុកចន្រ្ទា ទំនងជាទំនិញគេចពន្ធដោយមិនមានការត្រួតពិនិត្យ ពីសមត្ថកិច្ច ពាក់ព័ន្ធ ច្រើនស្ថាប័ននៅ ច្រកព្រំដែនសំរោង អាចមកពីមន្រ្តីគយ ជាអ្នក បើកដៃឲ្យចូល ដើម្បីផលប្រយោជន៍ ទេដឹង..?។ប្រភពបានបន្ថែមថា ក្រុមឈ្មួញវៀតណាមតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្តគ្របជិតៗ ចូលចតបណ្តោយផ្លូវ និងមានរថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូនចែកចាយបន្តក្នុងទីផ្សារក្នុងប្រទេសកម្ពុជាដោយសេរី តាមច្រកព្រំដែនសំរោងក្នុងក្រុងបាវិតខេត្តស្វាយរៀង ។មេគយច្រកសំរោងទំនងជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ឬមួយប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ហើយទំនងជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង? ទើបបណ្ដែតបណ្ដោយ ឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធគ្របតង់ជិតៗឆ្លងដែនចូលខ្មែរដោយសេរី មិនខ្វល់ពីការរិះគន់។
បើតាមប្រភពពីអាជីវករឲ្យដឹងថា នៅច្រកទ្វេភាគីសំរោងមានក្រុមដឹកទំនិញគេចពន្ធពីវៀតណាមចូលមកស្តុកក្នុងឃ្លាំងធំៗជាច្រើនរួចបន្តដឹកចេញទៅចែកចាយក្រុងភ្នំពេញនឹងបណ្តាខេត្តនានាដោយមិនខ្វល់ពីបង់ពន្ធចូលរដ្ឋ ...!។ ទោះបីជាអគ្គនាយកដ្ឋានគយ ប្រកាសបើកយុទ្ធនាការក្តៅគគុក បង្ក្រាបទំនិញគេចពន្ធឆ្លងដែនគ្រប់រូបភាពដើម្បីប្រមូលថវិកាបង្កើនចំណូលពន្ធរដ្ឋក៏ដោយ ក្រុមឈ្មួញទាំងនោះមិនខ្លាចរអាដែរ ដោយសាពួកគេមានខ្នងបង្អែកប្រធានច្រក យ៉ាងរឹងមាំចាំជួយសម្រួល។
មានការលើកឡើងថា មេគយច្រកទ្វេភាគីព្រំដែនសំរោងមិនបានយកចិត្តទុកដាក់បំពេញតួនាទីតាមច្បាប់កំណត់ឡើយ ទើបចេះតែផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធ ពាក់ព័ន្ធនឹងលំហូរទំនិញគេចពន្ធ ទំនិញដែលរដ្ឋហាមឃាត់ និងទំនិញបង់ពន្ធមិនគ្រប់ ទាំងទំនិញនាំចូល និងនាំចេញ។ ជាក់ស្តែងមេឈ្មួញដឹកទំនិញឆ្លងដែនទាំងអស់សុទ្ធតែជិតស្និទ្ធជាមួយលោកមេគយប្រចាំច្រកទ្វារព្រំដែនតែម្តងហើយមើលទៅ..?។
គួរបញ្ជាក់ដែរថា ក្រោយផ្ទុះរឿងអាស្រូវអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវ និងលាតត្រដាងជាសាធារណៈលើមន្ត្រីគយម្នាក់នៅខេត្តកោះកុងឈ្មោះ សាន សូនា ថាបានប្រព្រឹត្តអំពើពុករលួយជាង១លានដុល្លារក្នុងរយៈពេលជាង១ឆ្នាំ ហើយឈានដល់ការចោទប្រកាន់តាមផ្លូវតុលាការ ធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនស្រឡាំងកាំងនឹកស្មានមិនដល់នៃអំពើពុករលួយដ៏ធំធេងរបស់មន្ត្រីគយ។
ករណីដ៏អាម៉ាស់លេចធ្លាយថវិកាជាតិយ៉ាងច្រើនសម្បើមចូលហោប៉ៅបុគ្គលមន្ត្រីគយបែបនេះ ត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជាដាក់ការណែនាំ និងរឹតបន្តឹងលើមន្ត្រីគយគ្រប់ការិយាល័យច្រកទ្វារ ប្រធានសាខាគយគ្រប់ខេត្ត គយចល័ត ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់កំណត់ គោរពតាមបទដ្ឋាននីតិវិធីគយ ដើម្បីប្រមូលថវិកាពន្ធចូលថវិកាជាតិឲ្យបានកាន់ច្រើន។
ករណីកើតឡើងនៅច្រកទ្វេភាគីសំរោង មហាជនរង់ចាំមើលថា តើវាសនា ប្រធានគយច្រកទ្វេភាគីសំរោង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលសំបូររឿងអាស្រូវធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យបាត់ចំណូលថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ តើឯកឧត្តមបណ្ឌិត គុណ ញឹម នឹងចាត់វិធានការតាមផ្លូវរដ្ឋបាល និងផ្លូវច្បាប់យ៉ាងណាទៅ?...។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រសម្លេងរាជសីហ៍មិនអាចសុំការបកស្រាយពីលោកប្រធានច្រកទ្វេភាគីសំរោងបានទេនៅព្រឹកថ្ងៃទី១០ មិថុនានេះ ដោយមិនមានលេខទំនាក់ទំនង៕







No comments:
Post a Comment