www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 10, 2026

ពូទីន ព្រមាន ត្រាំ ថា បើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្ត លំហូរប្រេងអាចកាត់ផ្តាច់ទាំងស្រុង រុញតម្លៃកាន់តែខ្ពស់



ក្នុងកិច្ចសន្ទនារយៈពេលជាងមួយម៉ោងកាលពីថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានទៅមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា៖ ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្ត លំហូរប្រេងពីតំបន់ឈូងសមុទ្រអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុងនៅប៉ុន្មានសប្តាហ៍ខាងមុខ ដែលនឹងរុញឲ្យសាំងឡើងថ្លៃខ្លាំងលើសនេះទៀត។

លោកពូទីនប្រាប់ទៅត្រាំថា ទិន្នផលប្រេងនៅតំបន់ឈូងសមុទ្រកំពុងតែធ្លាក់ចុះហើយ ដោយសារតែស្តុកមានសភាពពេញណែន ដោយសារប្រេងទាំងនោះមិនអាចដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដែលត្រូវបានបិទខ្ទប់បាន។

លោកបានចាត់ទុកស្ថានភាពនេះថាជាវិបត្តិថាមពលសកល ដែលបង្កឡើងដោយគោលនយោបាយ «ដ៏ខុសឆ្គង» របស់បស្ចិមប្រទេស និងសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ទន្ទឹមនោះ លោកពូទីន ក៏បញ្ចេញមតិសំខាន់ៗមួយចំនួន ដែលមានគោលបំណងឈានទៅរកការដោះស្រាយវិវាទនៅអ៊ីរ៉ង់ តាមផ្លូវនយោបាយនិងការទូតឱ្យបានឆាប់រហ័សផងដែរ៕

ប្រភព៖ RT

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages