ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានចេញមុខអះអាងថា ពួកគេប្រើប្រាស់ «ប្រព័ន្ធការពារអាកាសទំនើប» ដើម្បីបាញ់យន្តហោះនេះ នៅលើមេឃភាគកណ្តាលអ៊ីរ៉ង់ កាលពីវេលាម៉ោង ២:៥០ នាទីទៀបភ្លឺ ថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦។
IRGC បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ដ្រូនរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ១២៥គ្រឿង ត្រូវបានបាញ់ស្ទាក់ចាប់ក្នុងអំឡុងពេលសង្រ្គាមនេះ។
សូមជម្រាបថា គ្រាប់ដែលត្រូវប្រើដើម្បីវាយប្រហារលើយន្តហោះនេះ ហាក់បីដូចជាអ្វីដែលគេហៅថា «មីស៊ីល ៣៥៨» ឬគេស្គាល់ថា SA-67 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាសផលិតក្នុងស្រុករបស់អ៊ីរ៉ង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅចុងទសវត្សរ៍ឆ្នាំ ២០១០។
គេជឿថា មីស៊ីលប្រភេទនេះ បានរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាមីស៊ីលប្រឆាំងយន្តហោះធម្មតានិងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ ហើយមានសមត្ថភាពហោះក្រឡឹង នៅលើអាកាសបានក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំគោលដៅវាយប្រហារ៕
ប្រភព៖ RT

No comments:
Post a Comment