www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, March 5, 2026

លោក ងួន សុវណ្ណា ហៅអូនធំ បើកល្បែងស៊ីសងគ្រប់ប្រភេទដ៏ធំលេងគគ្រឹកគគ្រេងនៅក្រុងបានលុង!



រតនគិរី៖ ប្រភពច្បាស់ការបានទម្លាយឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មក ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។
ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងនេះ ត្រូវបានគេរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ ឡេង សំណាង រួមជាមួយដៃគូឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ខណៈបុគ្គលម្នាក់ទៀតឈ្មោះ មេសា ត្រូវបានគេអះអាងថា ជាអ្នកជំនិតដែលរៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងទាំងមូល។នៅទីតាំងនេះ ត្រូវបានគេរាយការណ៍ថា មានល្បែងជាច្រើនប្រភេទ ដូចជា យូគី អាប៉ោង និងជល់មាន់ ដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើន បង្កឲ្យប្រជាពលរដ្ឋនៅតំបន់នោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺទីតាំងល្បែងនេះបើកលេងយ៉ាងចំហរ ហាក់ដូចជាគ្មានការទប់ស្កាត់ពីសមត្ថកិច្ចទេ។
មហាជនបានលើកជាសំណួរថា៖ តើមានអ្នកធំៗនៅពីក្រោយ ឬយ៉ាងណា ទើបទីតាំងល្បែងស៊ីសងខុសច្បាប់អាចបើកដំណើរការយ៉ាងរលូនបែបនេះ?





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages