www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, January 3, 2026

ល្បីទៀតហើយ! លោក នូ សុីថា មេគយចល័តទូទាំងប្រទេសល្បីខាងសំបូរលុយសប្បាយផឹកសុីរាល់យប់ និងយកឈ្មោះថ្នាក់ដឹកនាំអួតរហូត?



ទំនាក់ទំនងការផ្សាយ៖ 097 856 0005
ភ្នំពេញ÷ កាលពីរសៀលថ្ងៃទី០២ខែមករា ឆ្នាំ២០២៥ លោក ផែង វណ្ណៈ លើកឡើងក្នុងផេកផ្លូវការរបស់គាត់ភ្ជាប់ជាមួយរូបថតរបស់លោក នូ សុីថា មេគយចល័តទូទាំងប្រទេស(ប្រធាននាយកដ្ឋានបង្កា និងបង្ក្រាបទំនិញគេចពន្ធ)ដោយលើកឡើងថា មានគេខ្សិបប្រាប់ថាមេគយចល័តទូទាំប្រទេសសប្បាយផឹកសុីរាល់យប់ បើសិនជាការពិត តើគាត់មានបេះដូងជាតិនិយមខ្លះទេ? ជាពិសេសយកឈ្មោះថ្នាក់ដឹងនាំអួតរហូត?

ការលើកឡើងរបស់លោក ផែង វណ្ណៈ ចំៗលើលោកប្រធានគយចល័តទូទាំងប្រទេសនេះបានធ្វើឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងមូល កាលពីរសៀលថ្ងៃ០២ មករារហូតដល់ពេលយប់ថ្ងៃដដែលក៏មានការពឹងពាក់អ្នកឧកញ៉ាដ៏ឥទ្ធិពល និងមានអំណាចបំផុតល្បីឈ្មោះម្នាក់ ចេញមុខអន្តរាគមន៍និយាយស្នើសុំលោក ផែង វណ្ណៈ ទម្លាក់រឿងចោល ហើយមកដល់ព្រឹកថ្ងៃទី៣ ខែមករា រឿងរ៉ាវនេះក៏បានលុបបាត់ពីផេកផ្ទាល់ខ្លួនរបស់លោក ផែង វណ្ណៈតែម្តង នេះបើតាមប្រភពពីមន្ត្រីក្រសួងហិញ្ញវត្ថុមួយរូបលួចខ្សិបប្រាប់ឲ្យដឹង។

ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវរបស់លោក នូ សុីថាមេគយចល័តទូទាំងប្រទេសនេះ មន្ត្រីដដែលខាងលើក៏បានឲ្យដឹងទៀតថា លោក នូ សុីថា ពិតជាមាបុណ្យបារមីខ្ពស់ណាស់ ព្រោះថាក្រោយចូលកាន់តំណែងជាប្រធានគយចល័តទូទាំងប្រទេស ជំនួសលោក កើត​សុធារ៉ា ភ្លាមលោក នូ សុីថា បានសុំពន្យាចូលនិវត្តន៍បានរហូតដល់៥ឆ្នាំឯណោះ ដើម្បីលោកមានឱកាសច្រើនប្រមូលលុយ ដែលបានចំណាយដ៏ច្រើនមហិមា ក្នុងតំណែងដ៏សំខាន់មួយនេះមកវិញ។

ម៉្យាងក្រោយចូលកាន់តំណែងភ្លាមលោក នូ សុីថា ក៏បានធ្វើកំណែទម្រង់រៀបផែនការរុះរើតំណែងមេគយចល័តតាមតំបន់នានាទាំង៦ជាបន្តបន្ទាប់ ដែលករណីនេះត្រូវបានមន្ត្រីគយចល័តមួយចំនួនលើកឡើងថា ការដកអ្នកចាស់ដាក់អ្នកថ្មីជាបក្ខពួកខ្លួន គឺដើម្បីងាយស្រួលប្រមូលកញ្ចប់ពិសេសៗ ពីក្រុមហ៊ុនជាអាជីវករនាំចូល និងនាំចេញទំនិញនានាឲ្យបានច្រើនតែប៉ុណ្ណោះ។

ក្រោយចូលកាន់តំណែងមិនយូរប៉ុន្មានផង លោក នូ សុីថា គិតតែសប្បាយហុឺហា ផឹកស្ទើររាល់យប់ ផឹកសុទ្ធតែស្រាថ្លៃៗ ហើយមិនសូវខ្វាយខ្វល់គ្រប់គ្រងការងារ ឬខំប្រមូលពន្ធតាមផែនការដែលអគ្គនាយដ្ឋានគយនិងរដ្ឋាករប្រគល់ឲ្យទេ ដោយសារលោកមានខ្នងបង្អែកធំ( យកឈ្មោះថ្នាក់ដឹកនាំទៅប្រើ)ធ្វើរបងការពារ និងម៉្យាងទៀតអាងតែលើរបាយការណ៍ដែលមន្ត្រីរបស់ខ្លួនរាយការណ៍ឲ្យតែប៉ុណ្ណោះ។

កាលពីអំឡុងពេលដើមឆ្នាំ២០២៥លោក នូ សុីថា បានដឹកនាំកម្លាំងគយចល័ត ជាពិសេសបានសហការជាមួយគយចល័តតំបន់១ដឹកនាំដោយលោក អ៊ួន សុវណ្ណារ៉ា បើកប្រតិបត្តិការយ៉ាងស្ងៀមស្ងាត់ ចុះឆែកឆេរឃ្លាំងស្តុកទំនិញធំៗជាច្រើនទីតាំនៅក្នុងក្រុងភំពេញដើម្បីពិនិត្យអនុលោមភាពទំនិញ ដូចជាម៉ាសុីនត្រជាក់ ទូរស័ព្ទដៃទំនើប កុំព្យូទ័រ គ្រឿងអេឡិចត្រូនិចដែលរដ្ឋហាមឃាត់ គ្រឿងទឹក និងគ្រឿងឧបភោគបរិភោគ ដោយបានរកឃើញទំនិញគេចពន្ធជាច្រើនសន្ធឹកសន្ធាប់ ស្ទើរគ្រប់ឃ្លាំង ហើយកាលណោះមិនដឹងថាបានចំណូលពន្ធចូលរដ្ឋប៉ុន្មាននោះទេ?(របៀបគោះទឹកបង្អើលត្រី)។ ប៉ុន្តែបច្ចុប្បន្នឃ្លាំងស្តុកទំនិញទាំងនោះនៅតែអាចបន្តបង្ហូរទំនិញគេចពន្ធដែលរដ្ឋហាមឃាត់ចូលឃ្លាំងដូចមុន និងកាន់តែច្រើនជាងមុនទៀតផង ហើយបន្តចែកចាយនៅទូទាំងប្រទេស តាមផ្សារ តាមដេប៉ូនានា តាមកាសុីណូនៅជាយដែន និងការដ្ឋានសំណង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនវិនិយោគ គ្រប់ខេត្តក្រុង។ បើតាមការឲ្យដឹងគឺមានឃ្លាំងស្តុកទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់រាប់រយទីតាំងនៅក្នុងក្រុងភ្នំពេញ សុទ្ធតែនៅក្នុងដៃលោកប្រធានគយចល័តដ៏ល្បីឈ្មោះរូបនេះរួចទៅហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់ទៅហើយ។ ករណីបែបនេះក៏មានការលើកឡើងថា ទំនងម្ចាស់ឃ្លាំងឬម្ចាស់ទំនិញទាំងអស់នោះ មិនថាជនជាតិខ្មែរ ឬជនបរទេស សុទ្ធតែបានចូលសុំជ្រកកោនលោកប្រធានដើម្បីបានបន្តរកសុីខុសច្បាប់លួចគេបន្លំពន្ធចំណូលជាតិដ៏ច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ សំណួរគ្មានចម្លើយតើរដ្ឋខាតបង់ចំណូលជាតិច្រើនរយលានដុល្លារទៅក្នុងងមួយឆ្នាំៗ? ហេតុអ្វីមន្ត្រីគយចល័តដាក់មន្ត្រីរាយគ្រប់ផ្លូវជាតិ គ្រប់ច្រកល្ហកតាមព្រំដែន បែរជាបណ្តោយរថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលដល់ក្រុងភ្នំពេញងាយស្រួលច្រើនសម្បើមយ៉ាងនេះយ៉ាងនេះ?....។

ក្រៅពីនោះក៏មានការលើកឡើងថា ឈ្មោះ នូ សុីថា នេះគឺជាឈ្មោះទិញ មិនមែនឈ្មោះពីកំណើតរបស់លោកប្រធានគយចល័តរូបនេះឡើយ ដែលមន្ត្រីគយភាគច្រើនសុទ្ធតែបានដឹង។

គួរបញ្ជាក់ថាកាលពីដំបូងឡើយលោក នូ សុីថា ជាមន្ត្រីគយម្នាក់ប្រចាំនៅក្នុងស្រុកមេមត់(អតីតក្នុងខេត្តកំពង់ចាម) ដោយបានរាប់អានជាមួយដង្ខៅដឹកប្រេងគេចពន្ធដ៏មានអំណាចល្បីឈ្មោះម្នាក់ជាបងប្អូនធម៌ ក្រោយមកក៏បានឡើងជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងបន្តទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបាន១អាណត្តិ  រួចក៏មានសំំណាងបានទទួលតួនាទីជាប្រធាននាយកដ្ឋានបង្កា និងបង្ក្រាបបទល្មើសទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(ប្រធានគយចល័ត) ដែលមន្ត្រីគយគ្រប់រូបនរណាៗក៏ស្រក់ទឹកមាត់ប្រាថ្នាចង់បានតំណែងមួយនេះគ្រប់ៗគ្នា តែគ្មានសំណាងធំដូចលោក នូ សុីថាឡើយ..sic!។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អង្គភាពគេហទំព័រសារព័ត៌មាន គេហទំព័រ (សម្លេងរាជសីហ៍) មិនអាចសុំការបកស្រាយពីលោក នូ សុីថា តាមប្រព័ន្ធតេលេក្រាមបានទេនៅរសៀលថ្ងៃទី០៣ ខែធ្នូនេះ ដោយលោកគ្រាន់តែចូលមើលខ្លឹមសារសំណួរ តែមិនឆ្លើយតប៕




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages