www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, January 3, 2026

តាមបញ្ជាលោក ត្រាំ! ពេលនេះ អាមេរិក បើកការវាយប្រហារ វ៉េណេស៊ុយអេឡាហើយ!



ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសអាសន្នទូទាំងប្រទេស ក្រោយពេលសហរដ្ឋអាមេរិក បើកការវាយប្រហារក្នុងរដ្ឋធានីការ៉ាកាស តាមបញ្ជារបស់លោក ដូណាល់ ត្រាំ។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ មានការផ្ទុះធំៗនៅក្នុងទីក្រុងនេះ រួមទាំងផ្ទុះនៅមូលដ្ឋានយោធាផងដែរ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងការខូចខាត។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរងរបួសក្នុងការវាយប្រហារនេះទេ។

ក្រោយមក មន្ត្រីរដ្ឋបាលលោក ត្រាំ បានប្រាប់ទៅ CBS News ថា ការវាយប្រហារនេះគឺធ្វើតាមបញ្ជារបស់លោកប្រធានាធិបតី។

ហេតុការណ៍នេះកើតឡើង បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើលោកម៉ាឌូរ៉ូ ជាច្រើនសប្តាហ៍មកហើយ ដោយចោទប្រកាន់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋ ដែលជ្រៀតចូលក្នុងទឹកដីអាមេរិក។

ប្រតិកម្មតបទៅអាមេរិក ប្រទេសវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ ដោយបដិសេធនិងថ្កោលទោសចំពោះមុខសហគមន៍អន្តរជាតិ នូវអំពើឈ្លានពានខាងយោធាដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយរដ្ឋាភិបាលបច្ចុប្បន្ននៃសហរដ្ឋអាមេរិក ប្រឆាំងនឹងទឹកដីរបស់វេណេស៊ុយអេឡា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារនៅក្នុងទីក្រុង ការ៉ាកាស មានគោលបំណង រឹបអូសយកធនធានយុទ្ធសាស្ត្ររបស់វ៉េណេស៊ុយអេឡា ជាពិសេសគឺប្រេងកាតនិងរ៉ែ និងដើម្បីបំបែកបំបាក់ឯករាជ្យភាពនយោបាយរបស់ជាតិ៕

ប្រភព៖ BBC



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages