ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមធ្វើសកម្មភាពយោធា វាយប្រហារប្រទេសនីហ្សេរីយ៉ា ដោយចោទថា រដ្ឋាភិបាលទីក្រុងអាប៊ូហ្សា មិនអើពើនឹងការសម្លាប់គ្រិស្តសាសនិក ពីសំណាក់ក្រុមភេរវករឥស្លាម។
ប្រធានាធិបតីអាមេរិក បានគំរាមបែបនេះនៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ ដោយសរសេរថា ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តបើកដៃឲ្យមានការសម្លាប់គ្រិស្តសាសនិកទៀតនោះ សហរដ្ឋអាមេរិក នឹងបញ្ឈប់ជាបន្ទាន់នូវជំនួយនិងការឧបត្ថម្ភទាំងអស់ដល់នីហ្សេរីយ៉ា ហើយប្រហែលជានឹងចូលធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនេះ ទៀតផង។
ស្របពេលជាមួយគ្នានោះ លោកត្រាំ បញ្ជាក់ថា «ខ្ញុំបានបញ្ជាឲ្យក្រសួងសង្គ្រាម ត្រៀមលក្ខណៈសម្រាប់ចាត់វិធានការ។ ប្រសិនបើយើងវាយប្រហារ វានឹងលឿន រហ័ស និងឃោរឃៅ ដូចជាពួកក្មេងទំនើងភេរវករវាយប្រហារលើគ្រិស្តសាសនិកជាទីស្រឡាញ់របស់យើងដែរ!»៕
ប្រភព៖ Al Jazeera

No comments:
Post a Comment