www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, November 1, 2025

កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា លើកលែងការយកពន្ធ លើទំនិញឧស្សាហកម្មនិងកសិកម្ម ពីសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំ ចេញរបស់សហរដ្ឋអាមេរិក នូវការចូលមកកាន់ទីផ្សារកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។


តាមសេចក្តីប្រកាសរបស់សេតវិមាន នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួម ទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញ ឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់ សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយ ឡើយ។

កម្ពុជា បានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញ របស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិ ត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញ អាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះ ទេ។ ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹង លែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយ ដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃ កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នា នៅឯប្រទេសម៉ាឡេស៊ី ជាទីដែលមានការចុះកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ៕
#ពាណិជ្ជកម្ម #ឧស្សាហក #កសិកម្ម #កម្ពុជា #សហរដ្ឋអាមេរិក


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages