ក្រោយវិលត្រឡប់ពីកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង, នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់យ៉ាងច្បាស់ថា រឿងបើកព្រំដែនឡើងវិញជាមួយកម្ពុជា រដ្ឋាភិបាលទីក្រុងបាងកកត្រូវតែស្ដាប់តាមប្រជាពលរដ្ឋថៃ។
តាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃអាទិត្យទី២ខែវិច្ឆិកាឆ្នាំ២០២៥, លោកអនុទីន អះអាងថា «ខ្ញុំមិនដែលពិភាក្សារឿងបើកព្រំដែនជាមួយកម្ពុជាវិញឡើយ។ ប្រសិនបើខ្ញុំនៅតែមានតំណែងក្នុងរដ្ឋាភិបាល នោះច្រកព្រំដែននឹងមិនបើកឡើងវិញទេបើគ្មានការយល់ព្រមពីសាធារណជន។ រដ្ឋាភិបាលត្រូវតែស្ដាប់ប្រជាពលរដ្ឋជាមុនសិនហើយធានាថា មិនមានហានិភ័យដល់សន្តិសុខជាតិ»។
ពាក់ព័ន្ធរឿងនេះដែរ លោកអនុទីន ធ្លាប់ច្រានចោលរួចហើយចំពោះរបាយការណ៍ដែលថា ថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែវិច្ឆិកា។
លោកបានបញ្ជាក់កាលពីថ្ងៃចន្ទទី២៧ខែតុលាថា ត្រូវតែអនុវត្តលក្ខខណ្ឌទាំងបួនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលថ្មីៗនេះសិន មុនពេលទំនាក់ទំនងធម្មតាអាចចាប់ផ្តើមវិញបាន៕
ប្រភព៖ The Nation

No comments:
Post a Comment