www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 23, 2026

គណៈប្រតិភូគុយបា នាំគ្នាងើបដើរចេញពីសាល UN ពេលលោក ត្រាំ ថ្លែង



ជាការសម្តែងក្តីមិនពេញចិត្ត និងប្រឆាំងទៅសហរដ្ឋអាមេរិក គណៈប្រតិភូគុយបា នាំគ្នាងើបដើរចេញពីសាលមហាសន្និបាតអង្គការសហប្រជាជាតិ ពេលប្រមុខសេតវិមាន ដូណាល់ ចាប់ថ្លែងទាក់ទិនបញ្ហារបស់ប្រទេសនេះ កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦។

សកម្មភាពនេះកើតឡើង នៅពេលលោកត្រាំ ថ្លែងថា របបកុម្មុយនីស្តនៃប្រទេសគុយបា កំពុង «បរាជ័យយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានទាល់តែសោះ ហើយនឹងត្រូវដួលរលំ ជាក់ជាមិនខានឡើយ។

ប្រធានាធិបតីអាមេរិក សង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក កំពុងខិតខំឱ្យមានការផ្លាស់ប្តូរនយោបាយជាមូលដ្ឋាន នៅដែនកោះមួយនេះ ហើយទីក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាត ឱ្យសត្រូវបរទេស មកតាំងមូលដ្ឋាន ឬមានវត្តមាន នៅជិតព្រំដែនអាមេរិកឡើយ។

ពាក្យពេចន៍ទាំងអស់នេះហើយ បានបង្កើតជាការមិនពេញចិត្ត ក្នុងចំណោមគណៈប្រតិភូគុយបា ធ្វើឱ្យពួកគេទ្រាំមិនបាន ឈានដល់សម្រេចចិត្ត ដើរចេញពីសាលប្រជុំតែម្តង។

ឆ្លើយតបទៅលោកត្រាំ, រដ្ឋមន្ត្រីការបរទេសគុយប៉ា ប្រ៊ូណូ រ៉ូឌ្រីហ្គេស បានបកទៅរិះគន់ប្រធានាធិបតីអាមេរិក យ៉ាងចាស់ដៃវិញ ដោយលោក បង្ហោះលើបណ្តាញសង្គម X ចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថា មិនគោរពអធិបតេយ្យភាពរបស់គុយប៉ា និងតិទៀនថា វិធានការបិទខ្ទប់ពាណិជ្ជកម្ម និងទណ្ឌកម្មថាមពលដែលអាមេរិកកំពុងបន្តអនុវត្ត គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។

លោក រ៉ូឌ្រីហ្គេស សរសេរថា៖ «រដ្ឋាភិបាលអាមេរិក គ្មានសមត្ថភាពទទួលយកការពិតថា គុយប៉ា គឺជាប្រទេសមួយ និងមានសិទ្ធិពេញលេញជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាពនោះទេ។ ការភូតភរ របស់ប្រធានាធិបតីអាមេរិក នៅ UN មិនអាចយកមក បដិសេធការពិតនេះបានឡើយ»។

ទន្ទឹមនោះ លោក រ៉ូឌ្រីហ្គេស បញ្ជាក់ជាថ្មីថា៖ «ប្រទេសគុយប៉ា មិនដែលបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក ឬប្រទេសផ្សេង ម្តងណាឡើយ។ ការបិទខ្ទប់សេដ្ឋកិច្ច រួមទាំងការឡោមព័ទ្ធផ្នែកថាមពល ទើបជាការគំរាមកំហែងដល់គុយប៉ា និងបណ្តាប្រទេសផ្សេងទៀត។ វាគឺជាអំពើប្រល័យពូជសាសន៍ និងជាការដាក់ទោសទណ្ឌជារួម។ យើងគឺជាប្រទេសសន្តិភាព ហើយយើងសមនឹងទទួលបានសន្តិភាព»៕

ប្រភព៖ Roya News

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages