ស៊ីញ៉េនៅសេតវិមាន កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦, ច្បាប់នេះត្រូវបានប្រសិទ្ធនាមថា Lindsey O. Graham Sanctioning Russia and Iran Act of 2026 ដើម្បីរំលឹកដល់សមាជិកព្រឹទ្ធសភា បក្សសាធារណរដ្ឋ ដែលទទួលមរណភាព កាលពីខែកក្កដា ហើយជាតឹកតាងនៃ សមិទ្ធផលចុងក្រោយបង្អស់ របស់លោក។
មុនលោកត្រាំ ស៊ីញ៉េ, សេចក្តីព្រាងច្បាប់កម្រាស់ ៤៨ទំព័រនេះ បានឆ្លងកាត់សភា ដោយមានការគាំទ្រពីបក្សទាំងពីរ ពោលគឺអនុម័តនៅព្រឹទ្ធសភា ក្នុងសំឡេង ៨៦ ទល់ ១១ កាលពីខែសីហា និងនៅរដ្ឋសភា ២៦២ ទល់ ១៥៩ នៅដើមសប្តាហ៍នេះ។
សម្រាប់ខ្លឹមសារសំខាន់! ច្បាប់នេះ ផ្តល់អំណាចធំ ក្នុងការដាក់ពន្ធគយរហូតដល់ ១០០% លើប្រទេសទាំងឡាយណា ដែលទិញប្រេងឆៅ និងឧស្ម័នធម្មជាតិកំពូលទាំង៥ របស់រុស្ស៊ី។ ដ្បិតមិនចេញឈ្មោះចំ តែគេដឹងច្បាស់ណាស់ថា ច្បាប់នេះគឺកំណត់គោលដៅធំលើ ចិន និងឥណ្ឌា។
មិនត្រឹមប៉ុណ្ណឹង ច្បាប់នេះពង្រីកទណ្ឌកម្មលើធនាគាររុស្ស៊ី មន្ត្រីនយោបាយ និងយោធា ព្រមទាំងក្បួននាវាខ្មោចដឹកប្រេង របស់វិមានក្រឹមឡាំង ដែលប្រើប្រាស់ដើម្បីគេចវេះ ពីទណ្ឌកម្មដែលមានស្រាប់ផងដែរ៕
ប្រភព៖ BBC

No comments:
Post a Comment