www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 30, 2026

បែកពាងប្រហុករឿងកៀបសង្កត់ពុករលួយ អ្នកខ្លាំងប៉ះអ្នកល្បី!



លោកឈឿន ប៊ុនឆន និងលោកឡេង ពៅ កំពុងរងការចោទប្រកាន់ថា បានធ្វើទុក្ខបុកម្នេញ ទៅលើពាណិជ្ជករ ដោយត្រូវអោយពាណិជ្ជករ បង់លុយក្នុងមួយខែ១ម៉ឺនដុល្លារ។

ករណីនេះ ឧកញ៉ា​ ជឹម​ សុខ​ ដែលគេស្គាល់ថា​ជា​ ប្រធានសភា​ពាណិជ្ជកម្មខេត្តព្រៃវែង​ មាន​មុខជំនួញ​ដុះស្លែ ល្បីខាងនាំ​គោ​ក្របី​ដុះទៅលក់​នៅ​វៀតណាម​ បាន​ត្អូញត្អែរថា​ ក្រុមហ៊ុន​គាត់​មាន​ច្បាប់​អនុ​ញ្ញាតត្រឹមត្រូវ​ពី​ស្ថាប័នជំនាញ​ និង​ អាជ្ញាធរ​ខេត្ត​ត្រឹមត្រូវ​ និង​បាន​បំពេញកាតព្វកិច្ច​បង់ពន្ធគយត្រឹមត្រូវទាំងអស់​ តែ​បែជា​ត្រូវ​ធ្វេី​ទុក្ខ​បុក​ម្នេញពី​លោកស្នងការខេត្ត​ជាបន្តបន្ទាប់​ ។  ដោយ​អត់ទ្រាំនឹងការតាម​រំខាន​មុខជំនួញ​ស្របច្បាប់របស់គាត់​ពី​សំណាក់​លោកស្នងការខេត្ត​ព្រវែង​ ទេីប​ ឧកញ៉ាទម្លាយរឿងនេះ​ដេីម្បី​ស្នេីសុំទៅ​ថ្នាក់លេី​ឲ្យត្រួតពិនិត្យមេីល​ទង្វេីរបស់លោក​ស្នងការខេត្តព្រៃវែងផង​ ។ 

តាមភស្តុតាង​ដែល​យេីងខ្ញុំទទួលបានគឺ​លោក​ឡេង​ ពៅ​ ជា​អ្នក​ទទួលលុយ១ខែ​ ១ម៉ឺន​ដុល្លារ​ ដេីម្បីយកទៅជូនលោកស្នងការ​ ។  ករណីនេះ​ សូម​លោកស្នងការ​ខេត្តព្រៃវែង​ និ​ង​លោក​ ឡេង​ពៅ​ មេត្តាបំភ្លឺផង​ តេី​ពិតទេដែលយកតួនាទី​ភារកិច្ចទៅ​ជំរឹតកលុយ​ពាណិជ្ជកររកស៉ីត្រឹមត្រូវបែបនេះ​ ?។ទាក់ទិន និងជុំវិញករណីខាងលើនេះ បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចសូមការបកស្រាយបំភ្លឺលំអិត ពីលោកឈឿន ប៊ុនឆន និងលោកឡេង ពៅ បាននោះទេ?ដោយសារមិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង។ ប្រភព៖ ផែងវណ្ណៈ




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages