www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 28, 2022

រដ្ឋមន្ត្រី ថោង ខុន៖ សប្តាហ៍ទី៤ខែវិច្ឆិកា ទូទាំងប្រទេសទទួលបានភ្ញៀវជិត៣៧ម៉ឺននាក់



(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ ចាប់ពី ថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួន៣៦៩,៤០៤នាក់ ក្នុងនោះភ្ញៀវជាតិ៣៣៤,១៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៦១នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៨១,៥៣៩នាក់
* ខេត្តសៀមរាប ៣២;៥១៥នាក់
* រាជធានីភ្នំពេញ ២៧,៣០១នាក់
* ខេត្តកំពត ២៣,០៤០នាក់
* ខេត្តកែប ២០,៧២៧នាក់
* ខេត្តបាត់ដំបង ១២,៣២៩នាក់
* ខេត្តកំពង់ចាម ១១,០៣៦នាក់។

តួលេខខាងលើ មានការកើនឡើង៦.២៤% ធៀបនឹងសប្តាហ៍កន្លងមក ដែលមានភ្ញៀសរុប៣៤៧,៧០១នាក់។

ខេត្តព្រះសីហនុ នៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក ដោយសារមានព្រឹត្តិការណ៍សំខាន់ចំនួន២គឺ ទី១ ការប្រគុំតន្រ្តី និងតាំងពិព័រណ៌រយៈពេលពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២២-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានតេជោ និងទី២ ការប្រកួតម៉ូតូទឹកនៅឆ្នេរអូរឈើទាលរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាវិញ្ញាសារមួយនៃការប្រកួតកីឡាជាតិ រៀបចំដោយគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា។

ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈកម្មការអន្តរក្រសួង ក្នុងការត្រៀមរៀបចំ
ពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages