www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, November 27, 2022

លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសស.ស.យ.ក ដែលជ្រើសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានបោះឆ្នោតជ្រេីសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «សូមអរគុណដល់អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​បានបោះឆ្នោតជ្រេីសតាំងឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា»។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages