www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, July 21, 2026

រដ្ឋ ប្រមូលពន្ធគយបានជាង ១៥០០លានដុល្លារ កើន៤,៥ភាគរយ ក្នុងឆមាសទី១



អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជាប្រមូលបាន ៦ ២៧៨,២ ប៊ីលានរៀល (ប្រមាណជាង១៥៦៣លានដុល្លារអាម៉េរិក)​ក្នុងឆ្នាំឆមាសទី១។ ចំណូលនេះ  កើន៤,៥ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ក្នុងចំណោមចំណូលជាតិទាំងជាង១៥០០លានដុល្លារ ដែលប្រមូលបាននេះ គឺមាន៣៨ភាគរយ បានពី ទំនិញចម្រុះ, ប្រមាណ៣៥ភាគរយ បានពីការនាំចូលយានយន្តនិងគ្រឿងចក្រប្រមាណ១៨,៥ភាគរយ ជាចំណូលបានពីការនាំចូលប្រេងឥន្ធនៈនិងថាមពល។ ដោយឡែក ចំណូលប្រមាណ៧,៥ភាគរយ បានពីសម្ភារសំណង់និងកម្រៃផ្សេងៗ។

រចនាសម្ព័ន្ធនៃការប្រមូលចំណូលពន្ធគយមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១នេះ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  បានលើកឡើងថា ចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន គឺបានថយចុះ ដែលបណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មក។ ដ្បិតប្រភេទចំណូលនេះថយចុះ ប៉ុន្តែចំណូលពីក្រុមទំនិញចម្រុះ គឺមានកំណើនទៅវិញ។

លោក គុណ ញឹម បានបញ្ជាក់ថា ៖ « នេះ ជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។»។





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages