www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 17, 2026

តុលាការខេត្តតាកែវ បង្គាប់ឱ្យអភិបាលរងស្រុកបាទីម្នាក់ ចូលខ្លួនបំភ្លឺករណី«រំលោភលើទំនុកចិត្ត »



(ខេត្តតាកែវ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅជនសង្ស័យម្នាក់ឈ្មោះ ឡោ ជំនិត ជាអភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរដេញដោលជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត» ដែលបានកើតឡើងនៅក្នុងក្រុងដូនកែវ។

យោងតាមដីកាកោះផ្លូវការរបស់សាលាដំបូងខេត្តតាកែវដែលទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យត្រូវកោះហៅមានឈ្មោះ ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នៅក្នុងដីការដដែលនោះបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ជំនិត ត្រូវចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ  នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺលើអង្គហេតុ៖«រំលោភលើទំនុកចិត្ត» នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍»។ បច្ចុប្បន្ន ឯកសារផ្លូវការនេះត្រូវបានអាជ្ញាធរប្រគល់ជូនដល់សាមីខ្លួនរួចរាល់ហើយ ដើម្បីធានាថាជនពាក់ព័ន្ធបានទទួលជ្រាប និងត្រូវចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages