www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, January 5, 2026

អឺរ៉ុប រួមកម្លាំងគ្នាគាំទ្រ Greenland បន្ទាប់ពីលោកត្រាំ​ចង់ដាក់បញ្ចូលជាទឹកដីអាមេរិក




ក្រុមមេដឹកនាំអឺរ៉ុប និងរដ្ឋាភិបាលកោះ Greenland បានចេញមុខរិះគន់យ៉ាងខ្លាំងៗទៅលើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីលោកបានបន្តអំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិកទិញយកទឹកដីតំបន់អាកទិកមួយនេះ។

យោង​តាម​ Arab News ភាពតានតឹងផ្នែកការទូតបានកើនឡើង​ខ្លាំង​កាលពីថ្ងៃចន្ទ​ទី​៥​ខែ​មករា​ឆ្នាំ​២០២៦ ខណៈដែលនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានប្រកាសថា «ល្មម​​គ្រប់គ្រាន់​ហើយ» បន្ទាប់ពីលោកត្រាំ បានផ្សារភ្ជាប់ភាពចាំបាច់ជាយុទ្ធសាស្ត្រនៃកោះ Greenland ទៅនឹងប្រតិបត្តិការយោធាអាមេរិកនាពេលថ្មីៗនេះ ដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ។

ជម្លោះនេះកាន់តែរីកធំឡើង ដោយសារសកម្មភាពលើបណ្ដាញសង្គមពីមជ្ឈដ្ឋាននៃរដ្ឋបាលអាមេរិក រួមទាំងការបង្ហោះរូបភាពកោះ Greenland ដែលគ្របដណ្ដប់ដោយទង់ជាតិអាមេរិក របស់​លោកស្រី Katie Miller ប្រពន្ធរបស់ជំនួយការជាន់ខ្ពស់​ម្នាក់​របស់​​លោកត្រាំ រួមជាមួយសារថា «ក្នុងពេលឆាប់ៗនេះ»។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានចាត់ទុកការលើកឡើងនេះថាជា «រឿងមិនសមហេតុផល» ដោយសង្កត់ធ្ងន់ថា Greenland មិនមែនសម្រាប់លក់នោះទេ ហើយអធិបតេយ្យភាពរបស់កោះនេះ ត្រូវបានការពារក្រោមច្បាប់អន្តរជាតិ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានបង្ហាញជំហរផ្ទុយពីលោកត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់កោះនេះត្រូវតែសម្រេចដោយប្រជាជន Greenland និង​ប្រទេស​ដាណឺម៉ាកតែប៉ុណ្ណោះ។

ការចាប់អារម្មណ៍ជាថ្មីពីរដ្ឋធានីវ៉ាស៊ីនតោន បានកើតឡើងបន្ទាប់ពីការតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសប្រចាំកោះ Greenland កាលពីខែធ្នូ ដែលជាចំណាត់ការមួយដែល​ដាណឺម៉ាក​ចាត់ទុកថា ជាជំហានដ៏មានចរិតញុះញង់ឆ្ពោះទៅរកការ​កាត់​បញ្ចូលទឹកដី​ជា​ឧបសម្ព័ន្ធ។ ប្រធានាធិបតី ត្រាំ បានអះអាង​ថា ទឹកដីនេះមានសារៈសំខាន់សម្រាប់ «សន្តិសុខជាតិ» ដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៊ី និងចិននៅតំបន់អាកទិក។

នៅក្នុងទីក្រុងព្រុចសែល និងនៅទូទាំងតំបន់ណ័រឌីក-បាល់ទិក មន្ត្រីនានាបានបង្ហាញសាមគ្គីភាពជាមួយដាណឺម៉ាក ដោយមន្ត្រីអាល្លឺម៉ង់ខ្លះថែមទាំងបានលើកឡើងថា អង្គការណាតូប្រហែលជាត្រូវពិភាក្សាអំពីការផ្ដល់កិច្ចការពារជាផ្លូវការសម្រាប់កោះ Greeland។ ភាពតានតឹងនេះបានគូសបញ្ជាក់​ឲ្យ​ឃើញពីការបែកបាក់កាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញបញ្ហាបូរណភាពទឹកដី និងដែនកំណត់នៃឥទ្ធិពលរបស់អាមេរិក ជាពិសេសបន្ទាប់ពីប្រតិបត្តិការ «Absolute Resolve» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages