www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, January 11, 2026

ចិន រុស្ស៊ីនិងអ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធរួមគ្នានៅដែនទឹកអាហ្វ្រិកខាងត្បូង ចំពេលមានភាពតានតឹងជាមួយអាមេរិក



ចិន រុស្ស៊ីនិងអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលមួយសប្តាហ៍ នៅក្នុងដែនទឹកអាហ្វ្រិកខាងត្បូង នៅថ្ងៃសៅរ៍ទី១០ខែមករាឆ្នាំ២០២៦នេះ។ ប្រទេសម្ចាស់ផ្ទះ បានពណ៌នាសមយុទ្ធនេះថាជាប្រតិបត្តិការBRICS Plus ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចតាមសមុទ្រ។ សមយុទ្ធនេះ ប្រមូលផ្តុំដោយកងទ័ពជើងទឹកមកពីប្រទេសBRICS Plus សម្រាប់ប្រតិបត្តិការសុវត្ថិភាពដែនសមុទ្ររួមគ្នានិងសមយុទ្ធអន្តរប្រតិបត្តិការ។ មន្ត្រីយោធាចិនដែលដឹកនាំពិធីបើកការធ្វើសមយុទ្ធបានប្រកាសថា ប្រេស៊ីល អេហ្ស៊ីបនិងអេត្យូពីបានចូលរួមជាអ្នកសង្កេតការណ៍។

បើទោះបីជាអាហ្វ្រិកខាងត្បូងតែងតែធ្វើសមយុទ្ធកងទ័ពជើងទឹកជាប្រចាំជាមួយចិននិងរុស្ស៊ីក៏ដោយ ប៉ុន្តែលើកនេះវាកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំង រវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិងប្រទេសBRICS Plus មួយចំនួន រួមទាំងចិន អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល។

លោកត្រាំបានចោទប្រកាន់ប្រទេសBRICS ពីបទបន្តនយោបាយប្រឆាំងនឹងអាមេរិក។ កាលពីពេលកន្លងទៅ លោកត្រាំធ្លាប់បានគំរាមកំហែងដល់សមាជិកទាំងអស់នៅក្នុងប្លុកBRICS ពីការយកពន្ធពាណិជ្ជកម្ម១០ភាគរយបន្ថែមពីលើពន្ធដែលលោកបានដាក់លើប្រទេសនានាទូទាំងពិភពលោករួចហើយ។

BRICS Plusគឺជាការពង្រីកប្លុកភូមិសាស្ត្រនយោបាយ ដែលដើមឡើយមានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។ ប៉ុន្តែដោយសារសមាជិកមើលឃើញពីការពង្រីកឥទ្ធិពលប្រឆាំងនឹងការត្រួតត្រាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងលោកខាងលិច ក៏បើកទ្វារទទួលសមាជិកបន្ថែមទៀតសរុបមានចំនួន១០ប្រទេស។ BRICS Plus ជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន១០ ដូចជាប្រេស៊ីល ចិន អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ រុស្ស៊ី អាហ្វ្រិកខាងត្បូង និងអារ៉ាប់រួម៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages