www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 19, 2025

លោក Rubio ព្រមាន​រដ្ឋមន្ត្រី​ថៃ​ និងប្រាប់​ឲ្យ​ក្រុង​បាងកកឆាប់បញ្ចប់​ហិង្សាតាមព្រំដែនជាមួយ​កម្ពុជា



ក្រសួងការបរទេស​អាមេរិក បាន​ឲ្យ​ដឹង​​ថា លោក​រដ្ឋមន្ត្រី Marco Rubio បានព្រមាន​​ឲ្យ​ប្រទេសថៃឆាប់​ចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយអំពើហិង្សានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ដោយអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់។

យោងតាមសេចក្តីថ្លែងការណ៍សង្ខេប​បង្ហោះ​នៅ​​ថ្ងៃ​ទី១៨​ធ្នូ​​លើ​វិបសាយផ្លូវការ​​របស់​ក្រសួង​ការបរទេស​អាមេរិក ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow លោក Rubio បានសម្តែងនូវការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការប៉ះទង្គិចគ្នាដែលកំពុងបន្ត និងបានដាក់សម្ពាធ​ឲ្យ​ទីក្រុងបាងកកត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អាមេរិកគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីការពារកុំឲ្យមានការកើនឡើងនូវជម្លោះបន្ថែមទៀត និងដើម្បីស្តារស្ថិរភាពឡើងវិញនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។

​បើ​តាម​សារព័ត៌មាន​ Thai Enquirer ជា​ការ​ឆ្លើយតប លោក Sihasak បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ អំពីវិធីសាស្ត្ររបស់ប្រទេសថៃក្នុងការកាត់បន្ថយភាពតានតឹង រួមទាំងការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ធ្នូ ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages