www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 2, 2025

តុលាការ រឹបអូសរថយន្តរបស់ ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលារៀនសុវណ្ណភូមិ



ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2025 អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ  បានចុះអនុវត្តដីការឹបអូស បណ្ដោះអាសន្ន រថយន្ត កូនបំណុល ដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្ត ESCALADE ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE.8927 បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ទីកន្លែង ខាងកូនបំណុល មិនព្រមសហការណ៌ទេ ខាងអាជ្ញាសាលាបានសម្រេច ជួលរថយន្តសម្រាប់ស្ទូច រថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវី តំណាងឲ្យ (ឧកញ៉ា ជា ធីឡាយ) មកសុំចរចា ជាមួយខាងអាជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះ  ដោយស្ម័គ្រចិត្តទៅខ្លួនឯង ដើម្បីរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ។
ប្រភព ÷ ហ្វេសប៊ុក 




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages