ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងអាជីពការងារ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីមោទកភាពនៃស្នាដៃកូនខ្មែរ ដែលជាមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. ក្នុងការអភិវឌ្ឍថ្នាល verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗនិស្សិតជ័យលាភីទាំងអស់ និងផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតជ័យលាភីត្រូវខិតខំអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ បំពេញការងារដោយឧស្សាហ៍ព្យាយាម មានការទទួលខុសត្រូវខ្ពស់លើការងារ និងត្រូវប្រកាន់ខ្ជាប់ស្មារតីជាខ្មែរទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។















No comments:
Post a Comment