ភ្នំពេញ៖ នៅថ្ងៃទី៦ វិច្ឆិកា ២០២៥ ម្សិលម្ងៃហាជនក្នុងខណ្ឌសែន សុខ រាជធានីភ្នំពេញ ពលរដ្ឋមានចំងល់ថា បុគ្គលឈ្មោះ ឆេីត ម្នាក់នេះបើកសង្វៀនបញ្ជួល់មាន់ និងកាងល្បែងបានដោយរលូនដូច្នេះ តើបុគ្គលនេះមានអំណាចធំប៉ុណ្ណា បានជាសមត្ថកិច្ចមិនហ៊ានក្អក រាល់ថ្ងៃមនុស្សមកលេងគ្រប់ទិសទី ពពាក់ពពួក ហ៊ោ កញ្ជៀវ រំខានដល់ពលរដ្ឋ តែមិនដែលរំខានដល់សម្ថកិច្ចក្នុងមូលដ្ឋានម្តងណាឡេឺយ!
ទីតាំងទី១ លេងនៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ
ទីតាំងទី២ នៅខាងមុខ អាគារ ប ស ស ៩០០ម៉ែត្រ
សង្កាត់គោកឃ្លាង
ទីតាំងទី៣ លេងខាងនៅខាងក្រោយ អាគារ ប ស ស ប្រហែល១គីឡូ ម៉ែត្រ ម្ដុំមុខហាងកាកី និងខាងក្រោយ ហាងកាកី ប្រហែលដី៥០០ ម៉ែត្រ តាមប្រឡាយទឹក
ទីតាំងទី៤ លេងនៅ ខាងត្បូងផ្សារបឹងបៃតង ជាប់របងឆៀកឡាន មុខរាស់សាំង PTT សង្កាត់ក្រាងធ្នង់
ពលរដ្ឋសំណូមពរដល់ ឯ.ឧ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ មេត្តាពិនិត្យនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទផងទាន ! ព្រោះថា បើថ្នាក់លើនៅតែបណ្តែតបណ្តោយអោយសមត្ថកិច្ចមូលដ្ឋាន(មេប៉ុស្តិ៍ និង អធិការ) ធ្វើការបង្ក្រាបដូចជាគ្មានប្រសិទ្ធិភាព ពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចមូលដ្ឋាន និងមេបនល្បែងសុីសង ឈ្មោះឆេីត ជាមិត្តសម្លាញ់និងគ្នាទេដឹងបានជាកន្លងមកមិនដែលឃើញបង្ក្រាបម្តងសោះ។ ពេលណាមានព័តមានចេញផ្សាយ ម្តងៗពេលនោះគេឃើញមានសមត្ថកិច្ចចុះបង្អើលមួយភ្លេតទៅ)?
ប្រភពបញ្ជាក់ថា បុគ្គលឈ្មោះ ឆេីត នេះជាមេកាងល្បែងសុីសងដ៏ធំប្រចាំខណ្ឌសែនសុខ រាជធានីភ្នុំពេញ មានដូចជា ឮ មាន់ជល់ដី ដ៏ធំនិងច្រើនទីតាំង អាចនិយាបានថាជាស្តេចកាងល្បែងប្រចាំខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។
ពលរដ្ឋសង្ឃឹមយ៉ាងមុតមំាថា ឯ.ឧ ស្នងការរាជធានីភ្នំពេញ និងប្រើកណ្តាប់ដៃដែក បង្ក្រាបបនល្បែងសុីគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញនេះអោយអស់ជាក់ជាពុំខាន ដើម្បីស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំនុច ដែលក្រសួងមហាផ្ទៃដាក់ជួនអោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍។ល្បែងសុីសងជាដើមចម នៃអំពើរហិង្សា គ្រឿងញៀន ឆក់ លួច ប្លន់។ល។(សុភាសិតពោលថា ពេលឈ្នះមុខខ្លាញ់ ពេលណាចាញ់មុខសេះ អស់តំរិះ បើមិនលួច ក៏ប្លន់៕




No comments:
Post a Comment