www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 10, 2025

អតីតមេភូមិភាគថៃនឹងត្រូវកោះហៅទៅព្រឹទ្ធសភា ដើម្បីបំភ្លឺរឿងដែលបានផ្គើនបញ្ជារដ្ឋាភិបាល

 

Boonsin Padklang អតីតមេភូមិភាគថៃនឹងត្រូវកោះហៅទៅព្រឹទ្ធសភា ដើម្បីបំភ្លឺរឿងដែលអតីតមេភូមិភាគ២ថៃរូបនេះ អះអាងថាបានផ្គើនបញ្ជារដ្ឋាភិបាល ឲ្យឈប់បាញ់ក្រោយការផ្ទុះអាវុធជាមួយកម្ពុជានៅព្រំដែន បាន៦ម៉ោង។


តាមការផ្សាយរបស់ The Nation កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកា, គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋ ដែលមានលោក Sawat Tassana ជាប្រធាន បាននិយាយថា៖ «គណៈកម្មាធិការ បានសម្រេចអញ្ជើញ Boonsin Padklang ឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារទី១១ខែវិច្ឆិកា ដើម្បីបំភ្លឺនិងផ្លាស់ប្តូរទស្សនៈលើស្ថានភាពព្រំដែនថៃ-កម្ពុជា»។

កាលពីថ្ងៃអាទិត្យ Boonsin បានសារភាពថា ខ្លួនពិតជាមិនស្តាប់តាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលឲ្យឈប់បាញ់មែន ពេលជម្លោះព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។

ថ្លែងនៅខេត្ត Nakhon Pathom, បុរសដែលបើកការឈ្លានពានកម្ពុជារូបនេះនិយាយថា លោកផ្ទាល់ជាអ្នកបដិសេធស្តាប់តាមបញ្ជារបស់រដ្ឋដែលឲ្យភូមិភាគ២ ត្រូវបញ្ឈប់ការប្រយុទ្ធ ដោយសារតែខ្លួនឯងចង់បានទឹកដី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកមិនបានប៉ុន្មានផង ជនល្មោភសង្គ្រាមនិងក្រឡិចក្រឡុចម្នាក់នេះ បែរជាក្រឡាស់សម្តីវិញដោយនិយាយថា ខ្លួនមិនទទួលបញ្ជាពីនរណាឡើយ ហើយប្រាប់ទៅពលរដ្ឋថៃថា កុំគិតពីអតីតកាលទៀតអី៕

ប្រភព៖ The Nation

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages