គោលដៅនៅពីក្រោយការគំរាមនេះត្រូវគេដឹងយ៉ាងច្បាស់ថា គឺដើម្បីឲ្យរុស្ស៊ីថយចំណូលដែលយកទៅផ្គត់ផ្គង់ឲ្យកងទ័ពសម្រាប់ការច្បាំងក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
តាមការផ្សាយរបស់ EURO News កាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥, លោកត្រាំនិយាយថា៖ «សមាជិកបក្សសាធារណរដ្ឋកំពុងព្រាង ក្របខ័ណ្ឌច្បាប់ សម្រាប់ ការដាក់ទណ្ឌកម្មបន្ថែម។ ខ្ញុំពិតជាយល់ស្របចំពោះរឿងនេះ។ ប្រទេសណាក៏ដោយដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយយើងអាចនឹងដាក់បញ្ចូលអ៊ីរ៉ង់ទៅក្នុងរូបមន្តនេះផងដែរ»។
ដើម្បីព្យាយាមទប់ស្កាត់ប្រភពចំណូលថាមពលរបស់រុស្ស៊ី ច្បាប់ដែលហៅថា «ច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ីឆ្នាំ ២០២៥» មួយនេះ នឹងតម្រូវឲ្យសហរដ្ឋអាមេរិកដាក់ ពន្ធគយរហូតដល់៥០០% លើការនាំចូលពីប្រទេសណាដែលទិញអ៊ុយរ៉ាញ៉ូមឬផលិតផលប្រេងឥន្ធនៈរបស់រុស្ស៊ី។ ពន្ធគយ៥០០% ស្រដៀងគ្នានេះ ក៏អាចអនុវត្តចំពោះទំនិញឬសេវាកម្មពីប្រទេសរុស្ស៊ីផ្ទាល់ផងដែរ៕
ប្រភព៖ EURO News

No comments:
Post a Comment