រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចល័តនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះបំពេញបែបបទផ្តល់ បន្តសុពលភាព ជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងក្រុមគ្រួសារ បងប្អូន សាច់ញាតិ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះដែរ ក្រុមការងារចល័តក៏បានទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបាន របក ខូច ដើម្បីរៀបចំនីតិវិធីស្នើសុំបោះពុម្ពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា។
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល “១០ឆ្នាំ” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព “អចិន្រ្តៃយ៍” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។
ប្រភព ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

















No comments:
Post a Comment