(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថមកលើបុគ្គល និងអង្គភាពកងរាជអាវុធហត្ថ ពីលោក ផែង វណ្ណៈ តាមផេក «Pheng Vannak News »កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្ម។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានសុំឱ្យលោក ផែង វណ្ណៈ ធ្វើការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយនិងការជេរប្រមាថមកលើកងរាជអាវុធហត្ថ៕

No comments:
Post a Comment