www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, November 26, 2025

ល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ



ភ្នំពេញ÷ទីតាំងល្បែងស៊ីសងអនឡាញ១កន្លែង ដែលមានថៅកែជាជនជាតិចិន កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើទោះជាគគ្រឹកគគ្រេង យ៉ាង ណា ក៏មិនរំខានអាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកម៉ន វុទ្ធី នោះដែរ។ ដូច្នេះសូមលោកស្នងការនគរបាលរាជធានីភ្នំពេញ ក្រើនរំលឹកនគរបាលខណ្ឌពោធិ៍សែនជ័យ ឬចាត់កម្លាំងចុះមកមើលផង។


ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះខ្សិបថា គេសង្កេតឃើញជនបរទេស ជាពិសេសជនជាតិចិន បណ្ដើរគ្នាត្រសងចូលលេង និងមានរថយន្តដឹកមនុស្សមកចូលលេង ល្បែងស៊ីសងទីតាំងខាងលើនេះ។ ប្រភពបន្ថែមថា ក្រៅ ពីជនជាតិចិន ក៏មានជនជាតិខ្មែរចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ អ្នកភូមិជិតនោះប្រាប់ថា ទី តាំងល្បែងខាងលើនេះ មិនមានការបិទបាំង ឬលាក់ បាំងចំពោះភ្នែកប្រជាពលរដ្ឋ និងអាជ្ញាធរនោះឡើយពោលគឺគេបើកលេងជាចំហ,ដែលនរណាក៏ដឹងដែរ។

បើតាមប្រជាពលរដ្ឋនៅជិតតំបន់នោះនិយាយថា ជាការលំបាកជឿណាស់ដែរថានគរបាលឬសមត្ថកិច្ចក្នុងខណ្ឌឬប៉ុស្តិ៍ មិនបានដឹងអំពីទីតាំងល្បែងស៊ីសងនេះ។ ដូច្នេះ សូមលោក ទូច នី នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ និងលោក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចាត់កម្លាំងកូនចៅចុះពិនិត្យទីតាំងខាង លើនេះផងដើម្បីរក្សាសន្តិសុខ, សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះហាក់មិនមានក្តីរំពឹងចំពោះអាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យថានឹងបង្ក្រាបទីតាំងនេះឡើយ។

សូមរំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុស ច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើក លែង។ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះបទបញ្ជានេះឡើយ៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages