ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន កាន់តែខ្លាំងឡើងៗទៅ ដោយមានប្រើប្រាស់អាវុធគ្រប់ប្រភេទទាំងស្រាលនិងធ្ងន់ ឈានដល់ការប្រើគ្រាប់ផ្លោងថែមទៀត ខណៈការបាញ់គ្នានោះ ក៏ធ្វើឲ្យគ្រាប់ធ្លាយដល់ដីថៃ ត្រូវផ្ទះពលរដ្ឋចំនួន២២ខ្នង។
តាមសេចក្តីរាយការណ៍របស់ Amarin កាលពីថ្ងៃសៅរ៍ទី១៨ខែតុលាឆ្នាំ២០២៥, គ្រាប់កាំភ្លើងហោះមកពីខាងមីយ៉ាន់ម៉ា បានបង្កការខូចខាតដល់ផ្ទះពលរដ្ឋថៃនៅក្នុងស្រុក Mae Sot នៃខេត្ត Tak ខណៈថៃបានត្រឹមចេញលិខិតតវ៉ានិងបង្កើនការល្បាតនៅតាមព្រំដែនប៉ុណ្ណោះ។
ពាក់ព័ន្ធស្ថានការណ៍វិវត្តចុងក្រោយនេះ អភិបាលស្រុក Mae Sot លោក Sanya Petchset បានដឹកនាំមន្ត្រីចុះទៅពិនិត្យ និងណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងរាយការណ៍ករណីមានអាសន្ន។
សូមជម្រាបថា រយៈពេល២ខែមកនេះ កងទ័ពមីយ៉ាន់ម៉ា បានបង្កើនប្រតិបត្តិការវាយប្រហារខ្លាំងណាស់លើក្រុមឧទ្ទាមប្រឆាំង ដោយឈានដល់ការប្រើទាំងយន្តហោះចម្បាំងនិងដ្រូនថែមទៀតផង៕
ប្រភព៖ Amarin




No comments:
Post a Comment