មណ្ឌលគិរី៖ នៅព្រឹក ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ គណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានគណ:ប្រតិភូ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រីឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរបានដឹកនាំគណ:ប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ប្រចាំឆមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តឡឹមដុង សាធារណរដ្ឋសង្គមនិយម(វៀតណាម)។
-ប្រតិភូអមដំណើរដោយលោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ លោកអធិការស្រុកពេជ្រាដានិងស្រុកអូររាំង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។-ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នងការនគរបាល ខេត្តឡឹមដុង ប្រធានប្រតិភូព្រមទាំងសមាជិគ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។
- មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆមាសទី២ ឆ្នាំ២០២៥ ព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទ្ធស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរនៃប្រទេសទាំងពីរ៕
















No comments:
Post a Comment