www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 27, 2025

កម្រណាស់! ត្រាំ សុខចិត្តបំពានពិធីសារសន្តិសុខ ដោយអញ្ជើញលោក អាន់វ៉ា មកជិះរថយន្ត «The Beast» ជាមួយគ្នា

ក្រោយចុះពីយន្តហោះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យចូលជិះរថយន្ត «The Beast» ជាមួយគ្នា ទាំងដែលដឹងហើយថា ជាការបំពានពិធីសារសន្តិសុខ។ នេះបើតាមការផ្សាយរបស់ PBS កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥។


នេះគឺជាការបំពានលើពិធីសារសន្តិសុខស្តង់ដាររបស់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យ ប្រធានាធិបតីមហាអំណាចអាមេរិកជិះរថយន្ត The Beast តែម្នាក់ឯងឬជាមួយសមាជិកគ្រួសារ/បុគ្គលិករបស់សេតវិមានប៉ុណ្ណោះ ដោយសារតែរថយន្តនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សុវត្ថិភាពខ្ពស់បំផុតរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

ជុំវិញរឿងនេះ លោក អាន់វ៉ា បានប្រាប់ទៅក្រុមអ្នកកាសែតថា ដំបូងលោកក៏បដិសេធទៅលោកត្រាំដែរដោយលើកឡើងពីពិធីសារសន្តិសុខ ប៉ុន្តែលោកត្រាំ នៅតែទទូចសុំ លុះដល់ចុងក្រោយទើបលោកទទួលការអញ្ជើញ ហើយប្រាប់ថា នោះគឺជាបទពិសោធន៍ដ៏សប្បាយរីករាយ។

នេះគឺជា ទង្វើការទូតដ៏កម្រមួយ ដែលលោកត្រាំ ធ្វើទាំងមិនខ្វល់អនុវត្តតាមពិធីសារសន្តិសុខ ដើម្បីបង្ហាញការគោរពនិងមិត្តភាពដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕

ប្រភព៖ PBS

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages