www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, November 13, 2026

ថៃ ព្រមានថា ពេលនេះ អំពើបះបោរភាគខាងត្បូង រីកធំហើយ



ករណីផ្ទុះគ្រាប់បែក បណ្តាលឱ្យរបួសសិស្ស ៣នាក់នៅខេត្ត Satun បានបង្ហាញយ៉ាងច្បាស់ថា ពេលនេះ អំពើបះបោរភាគខាងត្បូងប្រទេសថៃ រីកធំហើយ ស្របពេលក្រុមផ្តាច់ខ្លួន បង្កើនការវាយប្រហារ រឹតតែខ្លាំងដៃ។

ជុំវិញស្ថានការណ៍យ៉ាងធ្ងន់ធ្ងរនេះ គណបក្សប្រជាធិបតេយ្យថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី អានុទីន ឈប់ឱបដៃមើល ហើយត្រូវគិតគូរឱ្យខ្លាំងមែនទែន ព្រោះថា ជម្លោះបានរាលដាលដល់ខេត្ត Satun ហើយ និងទំនងជាពង្រីកដល់ខេត្តផ្សេងៗទៀត នាពេលខាងមុខ។

សារព័ត៌មាន Thai PBS បានដកស្រង់សម្តីមេបក្សប្រជាធិបតេយ្យ លោក អាប់ភីស៊ីត វេចាជីវ៉ា ដែលរិះគន់ អានុទីន ថា នាយករដ្ឋមន្ត្រីរូបនេះ គួរតែចេញមុខផ្ទាល់ ទៅសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋាភិបាល ចំនួន៤ ដើម្បីទប់ស្កាត់អំពើហិង្សានេះ។ ចារកម្មកងទ័ព ក៏គួរតែពង្រឹងសមត្ថភាពផងដែរ ហើយកងកម្លាំង គួរតែប្រាប់ពលរដ្ឋ ពីរបៀបការពារខ្លួន។

ទន្ទឹមនោះ អាប់ភីស៊ីត បានរិះគន់ចំៗថា មូលហេតុដែលអំពើហិង្សា រីករាលដាលកាន់តែធំបែបនេះ គឺដោយសាររដ្ឋាភិបាលទីក្រុងបាងកក គ្មានគោលនយោបាយច្បាស់លាស់ ឈានឆ្ពោះទៅរកការដោះស្រាយបញ្ហា៕

ប្រភព៖ Thai PBS









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages