www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, November 12, 2026

អ្នកនាំពាក្យកងទ័ពថៃ ភ័យខ្លួន ក្រោយរងសម្ពាធ ឱ្យបញ្ចេញព័ត៌មាន រឿងលុយជំនួយទិញដ្រូន ឈ្លានពានកម្ពុជា



រឿងក្តីរបស់អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ ប៉ុម ប៉ាណាត់ដា ពាក់ព័ន្ធការស៊ីលុយជំនួយ បានធ្វើឱ្យមន្ត្រីថៃ ផ្សេងៗទៀត ស្ថិតក្នុងការតាមដាន និងឃ្លាំមើលមិនដាច់កន្ទុយភ្នែក ហើយឥឡូវករណីស្រដៀងគ្នានេះ ក៏រាលដាលដល់កងទ័ពថៃផងដែរ ដោយអ្នកនាំពាក្យកងទ័ពថៃ វីនថៃ ស៊ូវ៉ារី កំពុងភ័យខ្លួន ហើយចេញមុខប្រកែកញ័រមាត់ថា កងទ័ពមិនបានទទួលជំនួយជាលុយកាក់អ្វីទេ ពោលគឺទទួលតែដ្រូនប៉ុណ្ណោះ។

ការប្រញាប់ចេញមុខប្រកែកនេះ ធ្វើឡើងក្រោយពេល មេធាវី Tum កំពុងជជីកសួរ ដេញដោល និងអំពាវនាវឱ្យបើកការស៊ើបអង្កេត លើមូលនិធិនានា ជាពិសេសមូលនិធិរបស់ កាន់ ចមផ្លាំង ជុំវិញការស៊ីលុយជំនួយ ដែលបោកពលរដ្ឋថៃ ឱ្យបរិច្ចាគប្រាក់យកទៅទិញដ្រូនជូនកងទ័ព ដើម្បីឈ្លានពានកម្ពុជា។

ឆ្លើយតបទៅសំណើរបស់មេធាវី Tum ដែលស្នើឱ្យបញ្ចេញព័ត៌មាន ជុំវិញការទិញដ្រូន និងសម្ភារបរិក្ខារផ្សេងៗទៀត លោក ស៊ូវ៉ារី ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ Amarin ដែលនិយាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ថា កងទ័ពថៃ ទទួលតែទំនិញប៉ុណ្ណោះ អត់បានទទួលប្រាក់កាក់អ្វីទេ។

តាមសម្តីលោក ស៊ូវ៉ារី, កងទ័ពថៃ មានគោលនយោបាយ មិនស្វែងរកការគាំទ្រ ជាសាច់ប្រាក់នោះទេ ប៉ុន្តែស្នើសុំ ការគាំទ្រក្នុងទម្រង់ជាសម្ភារបរិក្ខារ និងគ្រឿងផ្គត់ផ្គង់ជំនួសវិញ ហើយការងារនេះ ភាគច្រើនគឺធ្វើឡើង តាមរយៈដំណើរការនៃការសាកសួរ អំពីតម្រូវការជាក់ស្តែង និងការផ្លាស់ប្តូរព័ត៌មានរវាងអ្នកដែលមានបំណងផ្តល់ការគាំទ្រ និងអង្គភាពទទួល។

ការប្រកែកនេះ កើតឡើង ក្រោយពេល មេធាវី Tum ដាក់លិខិតមួយច្បាប់ ជូននាយករដ្ឋមន្ត្រីអានុទីន ឱ្យបើកការស៊ើបអង្កេតលើមូលនិធិចំនួន ១១ និង សមាគមមួយទៀត រួមទាំងមូលនិធិរបស់ កាន់ ចមផ្លាំង ផងដែរ ដោយសង្ស័យថា ពួកគេធ្វើសកម្មភាពខុសច្បាប់ និងរំលោភបទបញ្ញត្តិ អំឡុងពេល ថៃ បើកការឈ្លានពានកម្ពុជា ក្នុងឆ្នាំ២០២៥។

លោកនិយាយថា រដ្ឋត្រូវតែស៊ើបអំពីវិធីសាស្ត្របរិច្ចាគ របស់ពួកគេ ព្រមទាំងគណនីធនាគារដែលប្រើប្រាស់ដោយមូលនិធិទាំងនោះផងដែរ ព្រោះមានការសង្ស័យថា មូលនិធិ ជាពិសេស «កាន់ ចមផ្លាំង» ដែលរៃអង្គាសលុយ យកទៅទិញដ្រូនតម្លៃថោក ប៉ុន្តែភូតថា មានតម្លៃថ្លៃ ដើម្បីកិបកេង៕

ប្រភព៖ Amarin TV

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages