ក្នុងចំណោមបទល្មើសទាំងនោះ ការបើកបរលើសល្បឿនកំណត់ ក៏ស្ថិតក្នុងចំណោមបទល្មើសដែលផ្អាកការផាកពិន័យជាបណ្តោះអាសន្នផងដែរ។
យ៉ាងណាក៏ដោយ បទល្មើសចំនួន ២ប្រភេទ នៅតែបន្តអនុវត្តការផាកពិន័យ គឺ៖ បើកបរបញ្ច្រាស់ទិសចរាចរណ៍
រំលោភភ្លើងសញ្ញាចរាចរណ៍ ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតែគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់មមាញឹក ទីប្រជុំជន ផ្សារ និងតាមបណ្តាវត្តអារាម ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។
អ្នកធ្វើដំណើរគ្រប់រូប គួរបន្ថយល្បឿន គោរពគន្លង និងទិសដៅចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះនៅលើដងផ្លូវ។

No comments:
Post a Comment