www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 29, 2026

ឮថាមេសាខាគយខេត្តកណ្តាលគៀបលុយក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅភ្នំពេញ មិនខ្វល់ពីពន្ធចូលរដ្ឋ....!



កណ្តាល ៖ តាមសេចក្តីរាយការណ៌បានឱ្យដឹងថា រថយន្តធំៗដឹកទំនិញទំនងជាបង់ពន្ធមិនគ្រប់ ទាំងទំនិញនាំចេញនិងទំនិញនាំចូល ហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់ពីមន្ត្រីជំនាញដែលនៅដេកប្រចាំការនៅផ្លូវជាតិលេខ ១.២.៣.៤ នោះឡើយ ខណៈដែលមន្ត្រីទាំងអស់នោះត្រូវបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ និងតែងតាំងឱ្យបំពេញតួនាទីជាមុខជាមាត់ ពិសេសជាអ្នកថែរក្សាសុខភាពប្រជាជន និងជាអ្នករកចំណូលជូនជាតិផងដែរ។

ប្រភពបន្តថា មេសាខាគយខេត្តកណ្តាល មិនចាត់វិធាន ការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តកណ្ដាល នោះទេ ? ទំនងជាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបខំប្រឹងគាប់ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ ចូលហោបៅខ្លួនដោយមិនខ្វលពីពន្ធរដ្ឋឡើយ? ។

ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលមក រាជធានីភ្នំពេញ អាចនឹងជិតស្និទ្ធជាមួយមេសាខាគយទើប ទំនិញដែលគេចពន្ធពួកគេ មិនមានអ្នករំខាន ?។ លើសពីនេៈទៅទៀតឮថា លោកមេសាខាគយខេត្តបណ្តោយឲ្យ ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តកណ្ដាលស្រេចតែអំពើចិត្តបើទោះបីជាឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ។

គួរបញ្ជាក់ដែរថា ក្រោយផ្ទុះរឿងអាស្រូវអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវ និងលាតត្រដាងជាសាធារណៈលើមន្ត្រីគយម្នាក់នៅខេត្តកោះកុងឈ្មោះ សាន សូនា ថាបានប្រព្រឹត្តអំពើពុករលួយជាង១លានដុល្លារក្នុងរយៈពេលជាង១ឆ្នាំ ហើយឈានដល់ការចោទប្រកាន់តាមផ្លូវតុលាការ ធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនស្រឡាំងកាំងនឹកស្មានមិនដល់នៃអំពើពុករលួយដ៏ធំធេងរបស់មន្ត្រីគយ។

ករណីដ៏អាម៉ាស់លេចធ្លាយថវិកាជាតិយ៉ាងច្រើនសម្បើមចូលហោប៉ៅបុគ្គលមន្ត្រីគយបែបនេះ ត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជាដាក់ការណែនាំ និងរឹតបន្តឹងលើមន្ត្រីគយគ្រប់ការិយាល័យច្រកទ្វារ ប្រធានសាខាគយគ្រប់ខេត្ត គយចល័ត ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់កំណត់  គោរពតាមបទដ្ឋាននីតិវិធីគយ ដើម្បីប្រមូលថវិកាពន្ធចូលថវិកាជាតិឲ្យបានកាន់ច្រើន។

ករណីកើតឡើងខាងលើ មហាជនរង់ចាំមើលថា តើវាសនា ប្រធានសាខាគយខេត្តកណ្តាល ដែលសំបូររឿងអាស្រូវធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យបាត់ចំណូលថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ តើឯកឧត្តមបណ្ឌិត គុណ ញឹម នឹងចាត់វិធានការតាមផ្លូវរដ្ឋបាល និងផ្លូវច្បាប់យ៉ាងណាទៅ?...។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រសម្លេងរាជសីហ៍មិនអាចសុំការបកស្រាយពីលោកប្រធានសាខាគយបានទេនៅព្រឹកថ្ងៃទី៣០ឧសភានេះ ដោយមិនមានលេខទំនាក់ទំនង៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages