www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 22, 2024

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់មើលថែខ្លួនឯង»

 ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់មើលថែខ្លួនឯង»

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤០៥នាក់ ដើម្បីពង្រឹងការដឹកនាំស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសប្តាហ៍នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកនូវមេរៀនស្តីពីសារៈសំខាន់ដែលអ្នកដឹកនាំត្រូវធ្វើការថែរក្សាសុខភាពខ្លួនឯង និងចែករំលែកវិធីសាស្រ្តផ្សេងៗដែលមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យសុខភាពភាពផ្លូវចិត្តមានភាពស្រស់ស្រាយ និងផ្លូវកាយមានភាពរឹងមាំសម្រាប់បន្តការងារដឹកនាំ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកពីតួនាទីរបស់អ្នកដឹកនាំទាំងអស់ដែលត្រូវខិតខំផ្តោតលើការថែទាំឈឺឆ្អាលអំពីសុខភាព ចំពោះគ្រប់សហភាតររបស់ខ្លួន គ្រប់ឋានានុក្រម ក៏ដូចជាការថែទាំឈឺឆ្អាលរាល់គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ បងប្អូនប្រជាពលរដ្ឋ ដោយការលះបង់ទាំងកំលាំងកាយ និងកំលាំងចិត្តខ្ពស់ ក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះដើម្បីធ្វើការផ្តល់សេវាខាងលើអោយបានកាន់តែល្អ អ្នកដឹកនាំគ្រប់រូបត្រូវចាប់ផ្តើមយកចិត្តទុកដាក់ឈឺឆ្អាលថែទាំសុខភាពរបស់ខ្លួនម្នាក់ៗអោយបានប្រសើរបំផុត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញអំពីការយកចិត្តទុកដាក់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានចែករំលែកវិធីសាស្រ្តមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពនឿយហត់ហួសកំរិត ដោយណែនាំអោយមន្រ្តីសុខាភិបាលរៀបចំអោយមានតុល្យភាពនៃការធ្វើការងារ តាមរយៈការសំរាកអោយគ្រប់គ្រាន់ ការហាត់ប្រាណ និង ការបង្កើតការគិតជាវិជ្ជមាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត ឱ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ដើម្បីបង្កើនភាពឈ្លាសវៃ និងមានថាមពលគ្រប់គ្រាន់ក្នុងការដឹកនាំបំពេញការងារចំពោះមុខអោយមានការរីកចំរើនជាប់ជាប្រចាំ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages