www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 22, 2024

វត្តមង្គលគិរី ហៅវត្តបពល ស្រុកគិរីវង់ ខេត្តតាកែវ ប្រារព្ធពិធីបុណ្យវិសាខបូជា

 វត្តមង្គលគិរី ហៅវត្តបពល ស្រុកគិរីវង់ ខេត្តតាកែវ ប្រារព្ធពិធីបុណ្យវិសាខបូជា

(តាកែវ)៖ ព្រះមង្គលកេសរ អ៊ូច សារ៉ាន់ អនុគណស្រុកគិរីវង់ និងជាព្រះចៅអធិការវត្តព្រៃវែង និងព្រះភិក្ខុចន្ទត្ថេរោ ចាន់ សារី ព្រះចៅអធិការវត្តមង្គលគិរី ហៅវត្តបពល បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅហៅវត្តបពល ស្ថិតក្នុងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី ២១-២២ ខែឧសភា ឆ្នាំ ២០២៤។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីគឺ ១.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ប្រសូត (ឧទ្យានលុម្ពិនី) ២.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ត្រាស់ដឹង (ពុទ្ធគយា) និង ៣.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ព្រះនិព្វាន (នគរកុសិនារា)។

ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

តាមកម្មវិធីកាលយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធពិធីសមាធិ។ ចំណែកឯថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានប្រារព្ធពិធីនមស្សការថ្វាយបង្គំព្រះ សមទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ១០០អង្គ ជាកិច្ចបង្ហើយបុណ្យ ដោយមានការចូលរួមពីព្រះសង្ឃ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages