www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 13, 2024

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់មន្រ្ដីរាជការក្រសួងព័ត៌មាន នាំក្រុមគ្រួសារធ្វើបណ្ណ (បសស) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា សូមលើកទឹកចិត្តមន្រ្ដីរាជការក្រសួងព័ត៌មាន សូមនាំក្រុមគ្រួសារ ដូចជា ប្រពន្ធឬប្ដី កូន ក្នុងបន្ទុកទៅធ្វើបណ្ណបសសឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំជំងឺ និងអត្ថប្រយោជន៍ផ្សេង ទៀត​ជាច្រើន ដែលអាចជួយ​សម្រាលបន្ទុក​ចំណាយបាន​ច្រើន ជាពិសេស​ពេល​សម្រាល​កូន​មិន​អស់ថ្លៃ​សម្រាល ហើយ​ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គមទៀតផង​។

ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពក្នុងកិច្ចគាំពារ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនដល់សមាជិកកាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពង្រីកវិសាលភាពកិច្ចគាំពារជូនប្រជាពលរដ្ឋនិងមន្រ្តីរាជការ និង​សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកគ្រូអ្នកគ្រូពេទ្យ ដែលបានផ្ដល់សេវាបានយ៉ាងល្អជូនប្រជាពលរដ្ឋ។

លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៅទីស្នាក់ការកណ្ដាលសហព័ន្ធសហជីពកម្ពុជា-អាស៊ាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា ការដែលមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកបានបញ្ជក់ថា មន្រ្តី​រាជការក្នុងក្របខណ្ឌមុខងារ​សាធារណៈ ដែលកំពុងបម្រើការងារ សូមនាំ ភរិយានិងកូនក្នុងបន្ទុកទៅចូលចុះឈ្មោះធ្វើបណ្ណបសស ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នាព្រោះមិនមានជាការបង់ប្រាក់ទេ ព្រោះ វាជាបន្ទុករបស់រាជរដ្ឋាភិបាល ហើយថែមទាំងទទួលបានសេវាថែទាំដោយយកចិត្តទុកដាក់ផងដែរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages