www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, March 13, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជា​អធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក។

ស.ស.យ.ក ដែលជាគណៈចលនាមហាជនដ៏ធំមួយនៅកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល​របស់​ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើរបាយការណ៍សង្ខេបនៃសកម្មភាព ស.ស.យ.ក. ដែលសម្រេច​បាននាពេលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ រួម​ទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ

ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់លោក លោកស្រី ដែលត្រូវបានតែងតាំងថ្មី ក៏ដូចជាថ្នាក់​ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របតាមបេសកកម្មរបស់ ស.ស.យ.ក. និងស្របតាមការវិវត្តថ្មីៗ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សង្គម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ សមា​ជិក​គណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ត្រូវបានគណៈ​កម្មា​ធិការ​កណ្តាល ស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages