www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 15, 2023

ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌

 ភ្នំពេញ៖ ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser និងការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌។

លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ​តាមរយៈព័ត៌មាន នាថ្ងៃនេះថា ​អគ្គនាយកដ្ឋានបេតិកភណ្ឌ​ នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារ ​និងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ​ គឺចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ដែលមានរូបលោក ជាមន្រ្តីអនុវត្តគម្រោង។

គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រី ឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​បរមាណូ​សម្រាប់ការអភិរក្ស​គាំពារសម្បត្តិវប្បធម៌​ តាម​រយៈការ​បញ្ជូន​ទៅទទួល​បណ្តុះ​បណ្តាល​និងទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស​ ជាពិសេសទទួលបានឧបករណ៍​មួយ​ចំនួនសម្រាប់ប្រើក្នុងការវិភាគ​ ជួសជុល ​និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។

ក្នុងនោះមន្រី្តយើងចំនួន០២រូប នឹងត្រូវទៅបណ្តុះបណ្តាលនៅប្រទេសប៉ូឡូញ(Poland) រយៈពេល១ខែ ក្នុងកិច្ចការងារអភិរក្ស និងជួសជុលគំនូរ ហើយនិងវត្ថុដែលផលិតពីក្រណាត់ និងមន្រី្តចំនួន២រូបទៀត ត្រូវទៅបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក(USA) រយៈពេល៣ខែ ក្នុងការងារវិភាគ ​និងពិសោធន៍វត្ថុសិល្បៈ និងមន្រី្តចំនួន២រូបទៀត និងត្រូវទៅទស្សនកិច្ចរយៈពេលខ្លី នៅប្រទេសបារាំង(France) រយៈពេល១សប្តាហ៍។ ចំពោះឧបករណ៍វិញ យើងបានស្នើសុំ​ទៅទីភ្នាក់ងារ​ថាមពលបរម៉ាណូអន្តរជាតិ(IAEA) ទន្ទឹមនឹងនោះភាគីខាង IAEA ក៏បានផ្តល់ជូន​យើងផងដែរ។ ឧបករណ៍ទាំងនោះទៀតសោតភាគច្រើន ដែលយើងស្នើសុំ គឺទាក់ទង និងការ​ជួសជុល អភិរក្សវត្ថុសិល្បៈ ក្នុងនោះមានម៉ាស៊ីនម៉ាយក្រូស្កុប(Microscope) ​ម៉ាស៊ីនលាយកាវ ម៉ាស៊ីនដកជាតិអំបិល និងម៉ាស៊ីនវាស់PH ព្រមទាំងម៉ាស៊ីនមួយចំនួនទៀត ដែលទីភ្នាក់ងារ​ថាមពលបរម៉ាណូអន្តរជាតិ បានផ្តល់ឲ្យនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។

លោក ឡេង វិទូ បានបញ្ជាក់ទៀតថា ​នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បាន​ទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ​ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល​ នេះមានរយ:ពេល១ថ្ងៃពេញ ​ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់​នៅទីតាំងសារមន្ទីរជាតិផ្ទាល់ ​និងធ្វើការបម្លែង​ កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕អត្ថបទ រដ្ឋា









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages