www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 15, 2023

ក្រសួងការងារ និងភាគីសហជីព បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧ ដើម្បីធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និង​លក្ខណវិនិច្ឆ័យ​សម្រាប់ការកំណត់ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២៤ខាងមុខ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការ​អញ្ជើញ​ចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ១៧រូប ភាគីនិយោជក ១៧រូប និងភាគីរដ្ឋាភិបាល ១៧រូប។

សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និង​ជាលក្ខណៈទ្វេភាគី។ បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា​ជាលក្ខណៈត្រីភាគីបន្តទៀត។

កិច្ចប្រជុំនេះ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម​ (ស្ថានភាពគ្រួសារ អាត្រា​អតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច ​(ផលិតភាព ភាព​ប្រកួតប្រជែងរបស់ប្រទេស ​ស្ថានភាពទីផ្សារការងារ ​និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់​ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ​ កាត់ដេរ និ​ងផលិតស្បែកជើង មានចំនួន ២០០ដុល្លារអាមេរិក ​ក្នុងមួយខែ៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages